អាមេរិក៖ អាពាហ៍ពិពាហ៍ជារឿងមួយ ដ៏អស្ចារ្យបំផុតនៅ ក្នុងជិវិតរបស់ មនុស្សម្នាក់ៗ ផ្ទុយទៅវិញសម្រាប់ គូកំលោះក្រមុំ មួយគូនេះ ដែលពេលវេលាដ៏ អស្ចារ្យរបស់ពួកគេ បានក្លាយទៅជា រឿងសោកនាដកម្មមួយ ទៅវិញ។
ពួកគេមានឈ្មោះថា John Redman និង Brittany Huber ដែលជាអ្នករស់នៅក្នុងទីក្រុង Georgia បានបើករថយន្ត ទៅកាន់ទីក្រុង Alabama ដែលជាស្រុកកំណើររបស់ Huber ដើម្បីប្រារព្ធពិធី មង្គលការរបស់ពួកគេ នៅទីនោះ ហើយក៏បានជួបប្រទះ គ្រោះថ្នាក់នៅពាក់ កណ្តាលផ្លូវ ដោយសារតែ John ដែលជាអ្នកបើកបរ បានបាត់បង់ម្ចាស់ការ ហើយធ្វើអោយរថយន្ត របស់ពួកគេទៅបុក ចំណុចកណ្តាលនៃស្ពានមួយ។
យោងតាមសម្តីរបស់ ក្រុមអាជ្ញាធរបាន អោយដឹងថា ឧប្បត្តិហេតុនោះបាន កើតឡើងអំឡុងម៉ោង ៧យប់នៅលើផ្លូវ I-85 southbond នៃទីក្រុង Meriwether County។ Jonh ដែលត្រូវជាកូនកំលោះ វ័យ២៣ឆ្នាំ ទទួលរងរបួសធ្ងន់ រីឯកូនក្រមុំវិញ ត្រូវបានគេរាយការណ៍ ថាបានស្លាប់ នៅឯកន្លែងកើតហេតុ។
នេះគឺជារឿង ដ៏អាក្រក់និងគួរ អោយសោកស្តាយ ជាទីបំផុតសម្រាប់ ក្រុមគ្រួសារក៏ដូចជា មិត្តភក្តិរបស់ Huber និង John ផងដែរ ដែលមកត្រូវជួប រឿងដ៏ឃោរឃៅបែបនេះ នៅថ្ងៃមង្គល របស់ពួកគេ៕
តើប្រិយមិត្តយល់ យ៉ាងណាដែរ?
0 comments:
Post a Comment