Introducing San Francisco

History of the Tower of London

Grand Central Station Visitors Tour

Thursday, May 29, 2014

តោះ!!! នាំ​គ្នា ទាញ​យក PHP Login Page

   ការ​ដាក់​ប្រកាស​នៅ​លើ​ប្លុក​នេះ ក្នុង​រយៈ​ពេល​នេះ មិន​សូវ​មាន​សកម្ម​ភាព​ឡើយ ដូច​នេះ សូម​អធ្យាស្រ័យ​ផង។ ដោយ​ឡែក តើ​ថ្ងៃ​នេះ ខ្ញុំ​នឹង​សរសេរ​ប្រកាស​អំពី​អ្វី? បើ​និយាយ​ឲ្យ​ចំ គឺ​និយាយ​អំពី PHP ដែល​ជា​ភាសា​កូដ​មួយ​ស៊ី​ជម្រៅ សម្រាប់​គេហទំព័រ ហើយ​ខ្ញុំ​ក៏​ទើប​តែ​បាន​ស្គាល់ PHP តាម​រយៈ​ការ​រៀន​នៅ​សាលា និង​រៀន​ខ្លួន​ឯង ក្នុង​រយៈ​ពេល​ប្រហែល​ជា​កន្លះ​ខែ​ប៉ុណ្ណោះ ដូច​នេះ ខ្ញុំ​មិន​ទាន់​មាន​សមត្ថភាព អាច​បង្កើត​ជា​កូដ ឬ​សរសេរ PHP ខ្លួន​ឯង​បាន​នៅ​ឡើយ​ទេ។

   នេះ​គឺ​ជា​អត្ថបទ​ដែល​ខ្ញុំ​បាន​ដក​ស្រង់​ចេញ​ពី​គេហទំព័រ​បរទេស ដែល​គេ​ដាក់​ឲ្យ​ទាញ​យក នូវ​កូដ PHP Login Page (សម្រាប់ User Login)។ វា​ជា​កូដ​មួយ​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​លោក​អ្នក​ដែល​ចង់​ចាប់​យក​ជំនាញ​ខាង​គេហទំព័រ។
   បើ​និយាយ​សម្រាប់​ប្លុក​វិញ ខ្ញុំ​មិន​ដឹង​ថា​តើ​ត្រូវ​ប្រើ PHP បែប​ណា ឬ​យ៉ាង​ណា​នៅ​ឡើង​ទេ។ :D ដូច​នេះ សូម​លោក​អ្នក​ស្រាវ​ជ្រាវ​បន្ត។ មើល​ពត៌មាន​ទាញ​យក​កូដ PHP Login Page ខាងក្រោម ៖

* ពត៌​មាន​ទាញ​យក ៖
- ទំហំ ៖ 2.32 KB
- Php Login Page Demo : ចុច​ទីនេះ
- ទាញ​យក PHP Login Page កូដ ៖ ចុច​ទី​នេះ

Sony Vegas

Sony Vegas គឺជាកម្មវិធី Multimedia របស់ក្រុមហ៊ុន Sony Media Software (Sony Creative Software) ដែលបង្កើតឡើង សម្រាប់ប្រើប្រាស់ក្នុង ការកាត់ត , រចនា ,និង បង្កើត វីដេអូ ឬ ឃ្លីបផ្សេងៗ  ។
    ការវិវត្តន៍ នៃកម្មវិធី Sony Vegas ៖ 
Sony Vegas Pro 8.0
Sony Vegas Pro 9.0
Sony Vegas Pro 10.0
Sony Vegas Pro 11.0 ។
កម្មវិធី​ Sony Vegas ទាំងនេះ វិវត្តន៍ ទៅតាមការត្រូវការរបស់អ្នកប្រើប្រាស់​ ដោយកម្មវិធីនីមួយៗ មានការវិវត្តន៍ ខុសៗគ្នា , ប៉ុន្តែ លក្ខណៈប្រើប្រាស់ របស់វាមានលក្ខណៈ ប្រហាក់ប្រហែលគ្នា គ្រាន់តែ កម្មវិធីជំនាន់ក្រោយៗ មានការកែប្រែលក្ខណៈ ខ្លះៗតែប៉ុណ្ណោះ ។

      កម្មវិធី Sony Vegas ផ្តល់អត្ថប្រយោជន៍ដូចជា ៖

  • ងាយស្រួលក្នុងការបង្កើត និង Edit វីដេអូ 
  • អាចអោយយើង លេង Effect , Transition , video FX , ទៅតាមតម្រូវការរបស់យើង 
  • អាចអោយយើង បង្កើតជា Spot ពាណិច្ចកម្ម , វីដេអូឃ្លីប ,  រចនាអក្សរខារ៉ាអូខេ 
  • ជាកម្មវិធីមូលដ្ឋានសម្រាប់ ការប្រើប្រាស់កម្មវិធីផ្សេងៗទៀត​ 
  • អាចផ្តល់ជាជំនាញមួយជាក់លាក់ នៅពេលយើងចេះកម្មវិធីនេះច្បាស់លាស់
  • ងាយស្រួលក្នុងការប្រើប្រាស់ ដោយអាចអោយយើងបង្កើតនៅអ្វី ជាច្រើនដែលយើងចង់បាន​
  • ​ អាចប្រើប្រាស់បានច្រើនយ៉ាង ជាមួយវីដេអូ និង អ្វីដែលពាក់ព័ន្ធ ជាមួយវីដេអូ។

របៀប​ដាក់ My Computer Shortcut នៅ​លើ Desktop ក្នុង Windows 8




   សួ​ស្ដី​បាទ! នេះ​ជា​គន្លឹះ​ដ៏​តូច​មួយ​សម្រាប់​អ្នក​ដែល​ធ្លាប់​ប្រើ Windows 8 រយៈ​ពេល​យូរ។ ប៉ុន្តែ សម្រាប់​អ្នក​ដែល​ទើប​នឹង​ប្រើ ប្រហែល​ជា​មិន​ទាន់​បាន​ដឹង​នូវ​ឡើយ​អំពី​គន្លឹះ​មួយ​នេះ។ ដូច​នេះ ខ្ញុំ​សូម​ណែ​នាំ តែ​ម្ដង អំពី​របៀប​ដាក់ Shortcut របស់ My Computer នៅលើ Desktop របស់​វីនដូ 8។

- មុន​ដំបូង សូម​លោក​អ្នក​ចូល​ទៅ​កាន់ Desktop ដូច​រូប​ខាង​ក្រោម ៖ 
- បន្ទាប់​មក ចុច​ម៉ៅ​ស្ដាំ លើ​ផ្ទៃ​ទំនេរ​នោះ ហើយ​ជ្រើស​យក Personalize.
- ជំហាន​បន្ទាប់​សូម​ចុច​លើ Change desktop icons
- ត​ពី​នោះ​មក វា​នឹង​លោត​ចេញ ផ្ទាំង​ថ្មី​មួយ ដែល​មាន​ដូច​រូប​ខាង​ក្រោម ហើយ​យើង​ធ្វើ​ការ​ជ្រើស​យក​អ្វី ដែល​យើង​ចង់​ឲ្យ​វា​ទៅ​កាន់ Desktop។
- បន្ទាប់​ពី​បាន ចុច ធីក ហើយ សូម​ចុច​ទៅ​លើ ប៊ូតុង Apply និង OK ជា​ការ​ស្រេច។

Audi S7 ស៊េរី ២០១៥ បង្អួត​រាង បច្ចេកវិទ្យា និង​តម្លៃ (វីដេអូ)

កាល​ពី​សប្ដាហ៍​មុន Audi បាន​ប្រកាស​រថយន្ត​ទំនើប​ពីរ​ស៊េរី​ថ្មី​ឆ្នាំ ២០១៥ គឺ Audi A7 និង S7 ប្រភេទ Sportback ខណៈ​ដែល Sabay ក៏​បាន​ចុះ​ផ្សាយ​ពី Audi A7 ម្ដង​រួច​ទៅ​ហើយ។
Audi S7
ពេល​នេះ ក្រុមហ៊ុន​យក្ស​អាល្លឺម៉ង់​មួយ​នេះ បាន​បញ្ចេញ​វីដេអូ​ថ្មី​ជា​ផ្លូវការ​ផ្សាយ​ពាណិជ្ជកម្ម​បង្អួត​រាង​ទាំង​ក្នុង និង​ក្រៅ​របស់ Audi S7 វិញ​ម្ដង។ ចង់​ដឹង S7 ឡូយ អេម​ជាង ឬ​អន់​ជាង A7 សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖
S7 នឹង​ត្រូវ​ដាក់​បង្ហាញ​ក្នុង​ពិព័រណ៍​រថយន្ត​អន្តរជាតិ​នៅ​ទីក្រុង Leipzig ប្រទេស​អាល្លឺម៉ង់​នៅ​ថ្ងៃ ហើយ Audi ក៏​នឹង​បង្ហាញ​រថយន្ត​ម៉ូដែល​ថ្មី​ពីរ​ទៀត​ផង​ដែរ គឺ Audi TT និង TTS។
S7 បំពាក់​ដោយ​ម៉ាស៊ីន​ប្រភេទ 4 liter TFSI engine ដែល​មាន​កម្លាំង​ម៉ាស៊ីន​ដល់​ទៅ ៤៥០ សេះ ហើយ​តម្លៃ​លក់​រាយ​គឺ ៨២.៣០០ អឺរ៉ូ (១១២.០០០​ដុល្លារ) នៅ​អឺរ៉ុប ៕
ប្រែ​សម្រួល៖ សុផាត

និស្សិត​ចិន​​បង្កើត​គំនូរ​3D លើ​ដង​ខ្លួន​ដូច​​​រូបភាព​​ដើម​បេះបិទ

នេះ​គឺ​ជា​រូបគំនូរ​3D ដ៏​ទាក់ទាញ​​របស់​​និស្សិត​សិល្បៈ​ចិន​​នាង Hikaru Cho  ។ ​កើត​ចេញ​ពី​​​ស្នាដៃ​​​ផ្ទាល់​របស់​នាង ​​និស្សិត​ពោរពេញ​ដោយ​ច្នៃប្រឌិត​ម្នាក់​នេះ ​បាន​បង្កើត​រូបភាព​​លើ​ដងខ្លួន​ភ្ជាប់​ជា​មួយ​​នឹង​រូបភាព​​ផ្សេងៗ ទៀត​យ៉ាង​ប៉ិនប្រសព្វ ដែល​មើល​ទៅ​ហាក់បីដូចជា​រូបភាព​ដើម​ពិតៗ៕
សូម​​មើល​ស្នាដៃ​គំនូរ​របស់​នាង Hikaru Cho  ដូច​ខាងក្រោម​នេះ!

Monday, May 26, 2014

សុគន្ធ និសា បង្ហាញពីភាពជឿជាក់ តាមរយៈបទ «ខ្ញុំជានារី» និងបទ «នែខ្លួន ដឹងគេស្រលាញ់ ខ្លួនទេ?»

កាលពីពេលថ្មីៗ កន្លងទៅនេះ អាល់ប៊ុមថ្មី មួយត្រូវ បានគេផ្សព្វផ្សាយ ឡើយជាមួយ នឹងវត្តមាន របស់ កញ្ញាសុគន្ធ និសា លោក ខេម និង លោក ពាក់ មី នៅក្នុង ផលិតកម្មថោន។ តាមទម្លាប់ រៀងរាល់ ពេលដែល មានអាល់ប៊ុម ថ្មីចេញលក់ លើទីផ្សារម្តងៗ គេតែងឃើញ មានវត្តមាន របស់តារា ដែលជាម្ចាស់ បទឡើងផ្សព្វផ្សាយ បទចម្រៀង របស់ខ្លួន នៅតាមការ ប្រគុំតន្រ្តី របស់ស្ថានីយ៍ ទូរទស្សន៍នានា។
កញ្ញាសុគន្ធ និសា ក៏មិនខុសពី តារាផ្សេងៗដែរ ដែលកាល ពីម្សិលមិញនេះ កញ្ញាបាន បង្ហាញវត្តមាន នៅលើ កញ្ចក់ទូរទស្សន៍ ស៊ីធីអិន ដើម្បីបកស្រាយ បទចម្រៀង ក្នុងអាល់ប៊ុម របស់កញ្ញា ដែលទើបនឹង ចេញលក់ ក្នុងទីផ្សារ។ កញ្ញា សុគន្ធ និសា បាន បកស្រាយបទ ចម្រៀងក្នុង អាល់ប៊ុមថ្មី ចំនួនពីរបទ គឺបទ "នែខ្លួន ដឹងគេស្រលាញ់ខ្លួនទេ?" និងបទ "ខ្ញុំជានារី" ដែលសុទ្ធសឹង ជាបទថ្មី ដែលនិពន្វ ទំនុកច្រៀង និងសាច់ភ្លេង ដោយអ្នកនិពន្ធ ខ្មែរសុទ្ធសាធ រួមជាមួយ នឹងក្បាច់រាំ ដ៏គួរអោយ ស្រលាញ់ និងបង្ហាញ ពីភាពជឿជាក់ តាមរយៈ អត្ថន័យនៃបទ ចម្រៀងនេះ ផងដែរ។ បទ "ខ្ញុំជានារី" គឺជាបទ សម្រាប់ផ្សព្វផ្សាយ អោយផលិតផល Libresse និងបានចេញលក់ ក្នុងផលិតកម្ម ថោនតាមរយៈ អាល់ប៊ុមទី 53 នេះផងដែរ។ អត្ថន័យនៃ បទចម្រៀង នេះគឺបង្ហាញ ពីអត្តចរិក របស់នារីម្នាក់ ដែលមាន ប្រាជ្ញាឈ្លាវៃ មានភាពជឿជាក់ ឯករាជ្យ និងមុះមុត។ បទចម្រៀង មួយបទនេះ ក៏នឹងត្រៀម ចេញលក់ជា វីស៊ីឌីផងដែរ នៅក្នុងរយៈពេល ដ៏ខ្លីខាងមុខនេះ ដែលអាចនឹង ទទួលបានការ គាំទ្រខ្លាំង ដូចជាបទ អ្វីដែលអ្នករង់ចាំ ដែលជាបទ សម្រាប់ផ្សព្វផ្សាយ អោយទូរស័ព្ទ ដៃម៉ាក SIII ដែលធ្លាប់ ទទួលបាន ការគាំទ្រ ខ្លាំងម្តងរួច មកហើយ ក្រោមការដឹកនាំ របស់លោក ប៊ុន រតនា ដែលជាអ្នក ដឹកនាំឈានមុខគេ នៅក្នុង ផលិតកម្មថោន។
បន្ទាប់ពីបទ ចម្រៀងថ្មី ត្រូវបាន ចេញលក់ យើងក៏ឃើញ មានការផ្សព្វផ្សាយ ពីខ្សែវីដេអូ ចម្រៀងក្នុង អាល់ប៊ុម "មនុស្សស្រី" ដែលហាក់ត្រូវ បានពន្យាល ពេលផ្សព្វផ្សាយ មួយរយៈ ហើយបច្ចុប្បន្ន ផលិតកម្ម ក៏បានផ្សព្វផ្សាយ ម្តងទៀតថា នឹងចេញលក់ ក្នុងពេលឆាប់ៗ នេះហើយ ដែលអាល់ប៊ុម នេះមានវត្ត មានរបស់ តារាស្រី ទាំង៥ រូបរបស់ ផលិតកម្មថោន ដូចជា កញ្ញា សុគន្ធ និសា មាស សុខ សោភា សាសា អេនីហ្សាម និង លី អ៊ីរ៉ាធីណា។


សូមទស្សនា វីដេអូនៃ ការសម្តែង ពីកញ្ញា សុគន្ធ និសា នៅស៊ីធីអិន កាលពីម្សិលមិញ ស្តាប់បទ ខ្ញុំជានារី ពីវីដេអូ ខាងក្រោម៖
ដោយ៖ Arex
ខ្មែរឡូត Exclusive

Sunday, May 25, 2014

បុរសម្នាក់ ត្រូវរថយន្តកុងតឺន័រ បុកកិនស្លាប់ បើកគេចខ្លួនបាត់

ភ្នំពេញៈ បុរសម្នាក់ ខណៈបើកម៉ូតូឆ្លងផ្លូវម្នាក់ឯង ស្រាប់តែមានរថយន្តកុងតឺន័រ មួយគ្រឿង បើកមកយ៉ាង លឿន ជ្រុលទៅបុក និងកិនបណ្តាលឲ្យស្លាប់ភ្លាមៗ រួចហើយរថយន្តបង្កព្យាយាមបើកគេចខ្លួនបាត់ ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ៧ និង២០នាទីយប់ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៤ ស្ថិត នៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិព្រៃបឹង សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ។ នគរបាលបានឲ្យ ដឹងថា ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតនោះ ឈ្មោះ បួង ចាន់បុត្រ ភេទប្រុស អាយុ៣៤ឆ្នាំ មានមុខរបរ ជាសន្តិសុខឯកជននៅរោងចក្រ GS ស្នាក់នៅក្នុងភូមិតាកេ សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ មានស្រុក កំណើតនៅភូមិភ្នៀត សង្កាត់មានជ័យ ខណ្ឌមានជ័យ ជិះម៉ូតូមួយគ្រឿងសេ ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៤ ពាក់ស្លាកលេខភ្នំពេញ 1CI-9765  រីឯរថយន្តបង្កម៉ាក កុងតឺន័រ ពុំត្រូវបានគេចាំស្លាកលេខ ក្រោយពេលកើតហេតុ បានព្យាយាមបើកគេចខ្លួនបាត់ ។
នគរបាលបានបន្តទៀតថា មុនពេលកើតហេតុ ជនរងគ្រោះបានបើកម៉ូតូម្នាក់ឯង ឆ្លងផ្លូវក្នុងទិសដៅ ពីត្បូង ទៅជើង ខណៈកំពុងតែបើកឆ្លងផ្លូវនោះ ស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿង បើកក្នុងទិសដៅពី កើត ទៅលិច បានជ្រុលទៅបុកម៉ូតូអូសជាច្រើនម៉ែត្រ បណ្តាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗ នៅនឹងកន្លែង កើត ហេតុ រីឯរថយន្តបង្ក បន្ទាប់ពីបុកជនរងគ្រោះស្លាប់ហើយនោះ បានព្យាយាមបើកគេចខ្លួនទៅទិស ខាង លិចបាត់ ។ ក្រោយពេលកើតហេតុ នគរបាលមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុដើម្បីជួយ អន្តរា គមន៍ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ រថយន្តបង្កបានបើកគេចខ្លួនបាត់ដោយសុវត្ថិភាព ។ សពត្រូវបាន ប្រគល់ទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯម៉ូតូរងគ្រោះ ក៏ត្រូវបានក្រុមគ្រួសារសុំយកទៅ រក្សាទុកដោយខ្លួនឯង ៕

File : MP3
Bitrate : 192 kbps
Quality : High
Frequency : 44100Hz
Channel : Stereo
Size :64.88 MB

01. Be Together-Sours Viza [ MBupload - TusFiles ]
02. Go Away-Nob Bayarith [ MBupload - TusFiles ]
03. Chhob Yom Tae Min Ton Chher Chab-Sours Viza [ MBupload - TusFiles ]
04. Neak Kbot Ker Oun Neak Chher Chab Ker Bong-Bayarith[MBupload-TusFiles]
05. Tae Bai Tong Rous Cheat Tuek Pnek-Sours Viza [ MBupload - TusFiles ]
06. Puk Mae Eng Na Del Min Srolanh Kon-Nob Bayarith [ MBupload - TusFiles ]
07. Puk Mae Eng Na Del Min Srolanh Kon-Sours Viza [ MBupload - TusFiles ]
08. Lonely You-Nob Bayarith [ MBupload - TusFiles ]
09. Replay-Sours Viza [ MBupload - TusFiles ]
10. Khleat Chhngay Nov Chet-Nob Bayarith [ MBupload - TusFiles ]

Link Full Download : MBupload - TusFiles

Sponsored links

File : MP3
Bitrate : 192 kbps
Quality : High
Frequency : 44100Hz
Channel : Stereo
Size :104.88 MB

01. Seoul Sonata [ MBupload - TusFiles ]
02. Besdong Trojeak [ MBupload - TusFiles ]
03. Besdong Bong Trov Oun Bongrean [ MBupload - TusFiles ]
04. Besdong Bong Tam Besdong [ MBupload - TusFiles ]
05. Bonto Srolanh Knea Rohot [ MBupload - TusFiles ]
06. Tov Muk Reu Tov Kroy [ MBupload - TusFiles ]

Link Full Download : MBupload - TusFiles


Sponsored links


File : MP3
Bitrate : 192 kbps
Quality : High
Frequency : 44100Hz
Channel : Stereo
Size : 66.8 MB

01. Khnhom Jea Neary (Nisa), MBupload - TusFiles
02. Arom Jab Pderm Saorb Mnus Bros (Nisa), MBupload - TusFiles
03. Khnhom Klach Hey Luy (Khem), MBupload - TusFiles
04. Jouk Mel Rerng Pheak (Peak Mi), MBupload - TusFiles
05. Error (Nisa) , MBupload - TusFiles
06. Songsa Jas OUn Jea Prean Neary (Khem) , MBupload - TusFiles
07. Nae Kloun!! Deng Ke Srolanh Kloun Te (Nisa), MBupload - TusFiles
08. Sronors Klien Ma-orm (Peak Mi), MBupload - TusFiles
09. My Girl Kom Jak Joul Bong (Khem), MBupload - TusFiles
10. Lea Hey Honey Buku (Peak Mi), MBupload - TusFiles

Link Full Download : MBupload - TusFiles 

If your song claim in phleng855.com . Please see DMCA

Sponsored links

បែកធ្លាយ វីដេអូឃ្លីប អនាគត ម្ចាស់ក្សត្រីថៃ ស្រាតមួយកំណាត់លើ ធ្វើខួបកំណើតឲ្យកូនឆ្កែសំណព្វ! (វីដេអូ)

ថៃ៖ ស្របពេលប្រទេសថៃ កំពុងធ្លាក់ក្នុងវិបត្តិនយោបាយនា ប៉ុន្មានខែនេះ ហើយព្រមទាំង ការធ្វើរដ្ឋប្រហារដោយក្រុមយោធា និង ការឃាត់ខ្លួន អ្នកនយោបាយជាច្រើនរយនាក់ រួមជាមួយ អតីតនាយករដ្ឋមន្រ្តី អ្នកស្រី យឺង ឡាក់ និង នាយករដ្ឋមន្រ្តីស្តីទីថ្មី  ផងនោះ ស្រាប់តែមានការ ចុះផ្សាយ ពីសំណាក់កាសែតអង់គ្លេស អំពីការបែកធ្លាយ នូវវីដេអូឃ្លីបមួយ បង្ហាញពីការធ្វើពិធីខួបកំណើត របស់ខ្សែរាជវង្ស ថៃ ឲ្យកូនឆ្កែ គួរឲ្យស្រលាញ់មួយក្បាល។
ក្នុងវីដេអូមួយនេះ បានថតបង្ហាញ ពីសកម្មភាពរបស់ ព្រះអង្គម្ចាស់ Maha និង ព្រះនាង Sirasmi បានស្លៀកពាក់ សិចស៊ីលេចលើ លេចក្រោម ។ ដែល អ្នកទាំងពីរ កំពុងសប្បាយរីករាយ ក្នុងពិធីជប់លៀងខួបកំណើត ឲ្យកូនឆ្កែឈ្មោះ Foo Foo  ដែលប្រារព្ធឡើង នៅក្នុងព្រះរាជវាំង ក្នុងទីក្រុង បាងកក។ គួរបញ្ជាក់ថា ព្រះអង្គទាំងពីរ បានរៀបអភិសេធ តាំងពីឆ្នាំ ២០០១ និង មានបុត្រាមួយព្រះអង្គ។
យ៉ាងណាមិញ បន្ទាប់ពីមានការលេចចេញ នូវវីដេអូនេះ  ធ្វើឲ្យមានការយល់ឃើញថា អាចធ្វើឲ្យ អាប់ឱនដល់ព្រះកត្តិនាម និង ប៉ះពាល់ដល់ឱកាសស្នង ដំណែង គ្រងរាជ្យសម្បត្តិ ជាព្រះ មហាក្សត្រ បន្តពីព្រះមហាក្សត្រថៃ បច្ចុប្បន្ននេះ ដែលមានព្រះជន្ម ៨៦ព្រះវស្សាទៅហើយ៕
សូមប្រិយមិត្តមកមើល វីដេអូ ខាងក្រោមនេះ ៖ 
រូបភាពៈ ព្រះនាង Sirasmi និង ព្រះអង្គម្ចាស់ Maha

ប្រភព៖ ដេលីម៉ល
ដោយ៖ ទីន
ខ្មែរឡូត

យីឌុប​​បុក​រថយន្ត​ក្រុង​​​ពីក្រោយកៀប​អ្នកបើក​បរ​ម្នាក់​ស្លាប់​​យ៉ាងអាណោច​អាធ័ម​

ខេត្តកំពង់ឆ្នាំង ៖ បុរសអ្នកបើកបររថយន្តយីឌុបម្នាក់ បានកៀបជាប់ក្នុងកាប៊ីនរថយន្ត បណ្តាលឱ្យស្លាប់ភ្លាមៗ ខណៈបើកទៅបុក នឹងរថយន្តក្រុង ដឹកអ្នកដំណើររបស់ក្រុមហ៊ុន ប្ញទ្ធិមុនីពីក្រោយ កាលពីវេលាម៉ោង១០ និង៥០នាទីថ្ងៃទី២៤ ឧសភា ២០១៤ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ លើស្ពានបំពង់ទឹក ក្នុងភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
ប្រភពបានឱ្យដឹងថា ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះផេង ប៊ុណ្ណា អាយុ៤៥ឆ្នាំ (ស្លាប់កៀបជាប់នឹងចង្កូតរថយន្ត) ។
ប្រភពបានបន្តថា មុនពេលកើតហេតុ គេឃើញរថយន្តក្រុងពាក់ស្លាកលេខបាត់ដំបង 3A-1158 បានធ្វើដំណើរពីត្បូងទៅជើង ហើយបានឈប់ អែបនៅខាងស្តាំ ដើម្បីដាក់មនុស្ស  ស្របពេលនោះ ស្រាប់តែមានរថយន្តយីឌុបមួយគ្រឿង ពាក់ស្លាកលេខ បាត់ដំបង 3A.0021 ដែលកំពុងធ្វើដំណើរស្របទិសគ្នា ក៏បានបុកពីក្រោយរថយន្តក្រុងពេញទំហឹង បណ្តាលឱ្យអ្នក បើកបររថយន្តឌុបនោះ កៀបជាប់ជាមួយរថយន្តក្រុងតែម្តង ។





ផ្តល់សិទ្ធដោយ កោះសន្តិភាព

សុគន្ធ ថេរ៉ាយុ សម្ញែងសង្សារ ស្អាតថើបបង្អួតគេឯង

ភ្នំពេញៈ តារាចម្រៀងរូបសង្ហា មានភាពលេចធ្លោ ក្នុងស្រទាប់យុវវ័យ ប្រចាំផលិតកម្មថោន លោក សុគន្ធ ថេរ៉ាយុ នាពេលកន្លងមក លោកមិនសូវបានបង្ហាញភាពសិ្នទ្ធស្នាល ផ្អែមល្ហែមកៀកកើយ ជាមួយមនុស្សស្រីណា នោះឡើយ ទើបតែថ្មីៗនេះ តារាប្រុសរូបនេះ បានសម្ញែងភាពស្អិតល្មួត ជាមួយស្រីស្អាតវ័យក្មេងម្នាក់ ធ្វើឲ្យអ្នកដែលឃើញរូបនោះ ហើយមានការលាន់មាត់ ច្រណែនលោកមិនតិចទេ ។
រូបថតជាច្រើនសន្លឹក ត្រូវបានម្ចាស់បទ “សង្សារថ្មីអូនមុខអ៊ឹកអ៊ាក់” លោក សុគន្ធ ថេរ៉ាយុ បង្ហោះនៅពាសពេញ បណ្តាញទំនាក់ទំនង សង្គម Facebook ផ្ទាល់ខ្លួនរបស់លោក ដោយនៅក្នុងរូបនោះ គេឃើញតារាចម្រៀងរូបនេះ បាន បង្ហាញភាពល្អូកល្អឺនថើបគ្នា ធ្វើឲ្យអ្នកបានឃើញរូបនេះ លាន់មាត់និយាយគ្រប់ៗគ្នាថា " អីយ៉ា ! សង្សាររបស់ សុគន្ធ ថេរ៉ាយុ ស្អាតមិនចាញ់តារាល្បីទេ..! មើលចុះគូស្នេហ៍គេផ្អែមល្ហែម ជាមួយគ្នាខ្លាំងណាស់ " ។
ចង់ដឹងថាស្រីស្អាត រាងស្រឡូនសាច់សក្បោះវ័យក្មេង ដែលបង្ហាញភាពសិ្នទ្ធស្នាល ជាមួយតារាល្បីលោក សុគន្ធ ថេរ៉ាយុ នោះ គឺជាសង្សាររបស់លោកពិត ឬក៏គ្រាន់តែការសម្តែង ក្នុងឈុតខារ៉ាអូខេនោះ តោះទៅមើលជាមួយ LookingTODAY ទាំងអស់គ្នា ៖







ផ្តល់សិទ្ធដោយ ដើមអម្ពិល

ស្វែងយល់ពី គុណប្រយោជន៍ នៃការទទួលទានកាហេ្វ ដើម្បីសម្រស់ស្បែករបស់អ្នក

តើអ្នកដឹងទេថា កាហេ្វមានអត្ថប្រយោជន៍ច្រើនយ៉ាង សំរាប់សុខភាព  និង សម្រស់របស់អ្នកដែរឫទេ? កាលពីលើកមុន ខ្មែរឡូតក៏បានលើកយក អត្ថប្រយោជន៍ នៃការទទួលទាន កាហ្វេ សំរាប់សុខភាពរាងកាយ និង ភ្នែក រួចម្តងហើយ ប៉ុន្តែអ្វីដែលថ្មីនោះ គឺ កាហ្វេក៏អាចធ្វើអោយ ស្បែករបស់អ្នក មានភាពស្រស់ថ្លា ទន់រលើបរលោងបានផងដែរ ដែលអត្ថប្រយោជន៍ របស់វាមានដូចខាងក្រោម ៖ 
១. សំបូរទៅដោយសារធាតុប្រឆាំង អុកស៊ីតកម្ម៖ យើងដឹងហើយថា បរិស្ថានដែលនៅជុំវិញខ្លួនយើង សំបូរទៅដោយរ៉ាឌីកាលសេរី ដែលអាចធ្វើអោយស្បែក របស់អ្នកខូចបាន។ ទោះជាយ៉ាងណាក៏ដោយ សារធាតុប្រឆាំងអុកស៊ីតកម្ម ដែលមាននៅក្នុងកាហ្វេ អាចការពារ និង ប្រឆាំងនៅ រ៉ាឌីកាលសេរី ដែលធ្វើអោយស្បែក របស់អ្នកខូចបាន យ៉ាងមានប្រសិទ្ធភាព។ បើយោងទៅតាមការស្រាវជ្រាវ បានឲ្យដឹងថា គ្រាប់កាហ្វេ អាចថែរក្សាសុខភាពស្បែក អោយនៅបានល្អ ពីព្រោះតែមានពុំមានសារធាតុរាឌីកាលសេរីឡើយ។
២. ការពារកាំរស្មីព្រះអាទិត្យ ៖ យើងដឹងហើយថា កាំរស្មីអុលត្រាវីយូឡេត ដែលមានប្រភពចេញ មកពីកំដៅព្រះអាទិត្យ អាចធ្វើអោយស្បែក របស់អ្នក ប្រឈមមុខនឹងជំងឺផ្សេង ប៉ះពាល់ដល់អាយុជីវិតទៀតផង។ ដូច្នេះហើយអ្នកអាច ទទួលទានកាហ្វេ ដើម្បីការពារស្បែក របស់អ្នក នឹងកាំរស្មីនេះ។ តាមការស្រាវជ្រាវ បានឲ្យដឹងថា កាហ្វេពិតជាបាន ការពារនូវ DNA ដែលឆ្លើយតប នឹងកាំរស្មី អ៊ុលត្រាវីយូឡេតនេះ។  ហើយការការពារមិនអោយ កើតមាននូវ DNA បញ្ចេញនៅពេលដែល កាំរស្មីនេះប៉ះស្បែក ធ្វើអោយមានអត្រាភាគរយ ទាបបំផុតការកើតជំងឺ មហារីកស្បែក។

៣. ធ្វើអោយស្បែកភ្លឺ ទន់រលើបរលោង ៖ ពីព្រោះតែ កាហ្វេអាចជួសជួល ជាលិកាដែលខូចរបស់ស្បែកបាន ដូច្នេះវាអាចធ្វើអោយ ជាលិកាស្បែករបស់អ្នក ដុះសារជាថ្មី ធ្វើអោយមានកំរិតជាតិទឹក ផ្តល់សំនើមដល់ស្បែក និង ធ្វើអោយស្បែកមាន ភាពស្រស់ស្អាត។
៤. ធ្វើអោយឈាមរត់បានល្អ៖ នៅពេលដែលអ្នក ទទូលទានកាហ្វេ វាបានធ្វើអោយឈាម មានដំនើរការល្អ ដែលជាហេតុធ្វើអោយ ស្បែករបស់អ្នក មានសុខភាពល្អ ព្រមទាំងកាត់បន្ថយជាលិកាហើម និង ខ្មៅនៅលើស្បែកទៀតផង។
យ៉ាងណាមិញ គួរពិសារកាហ្វេ ក្នុងបរិមាណសមរម្យ និង ឲ្យបានត្រឹមត្រូវ នោះទើប មិនមានផលប៉ះពាល់អាក្រក់ ចំពោះសុខភាព និង រាងកាយ៕

ប្រភព ៖ បរទេស
ដោយ ៖ ណា
ខ្មែរឡូត

Friday, May 23, 2014

File : MP3
Bitrate : 192 kbps
Quality : High
Frequency : 44100Hz
Channel : Stereo
Size :104.88 MB

01. Edm Mix 2014 (Put Your Hand Up) - TusFiles
02. ELECTRO_HOUSE PARTY Club - TusFiles
03. Edm Mix 2014 ( DJ Electro Mix) - TusFiles
04. ELECTRO_HOUSE PARTY Club (Electro Mix) - TusFiles
05. (Turn Off Your Mind) - Electro House - TusFiles

Link Full Download : ទាញយកទាំងអស់ - TusFiles


Sponsored links

Copyright © អាយធីឈ្ពោះទៅមុខជានិច្ច | Powered by Blogger
Design by SimpleWpThemes | Blogger Theme by NewBloggerThemes.com | Appliance Reports