កាលពីពេលថ្មីៗ កន្លងទៅនេះ អាល់ប៊ុមថ្មី មួយត្រូវ បានគេផ្សព្វផ្សាយ ឡើយជាមួយ នឹងវត្តមាន របស់ កញ្ញាសុគន្ធ និសា លោក ខេម និង លោក ពាក់ មី នៅក្នុង ផលិតកម្មថោន។ តាមទម្លាប់ រៀងរាល់ ពេលដែល មានអាល់ប៊ុម ថ្មីចេញលក់ លើទីផ្សារម្តងៗ គេតែងឃើញ មានវត្តមាន របស់តារា ដែលជាម្ចាស់ បទឡើងផ្សព្វផ្សាយ បទចម្រៀង របស់ខ្លួន នៅតាមការ ប្រគុំតន្រ្តី របស់ស្ថានីយ៍ ទូរទស្សន៍នានា។
កញ្ញាសុគន្ធ និសា ក៏មិនខុសពី តារាផ្សេងៗដែរ ដែលកាល ពីម្សិលមិញនេះ កញ្ញាបាន បង្ហាញវត្តមាន នៅលើ កញ្ចក់ទូរទស្សន៍ ស៊ីធីអិន ដើម្បីបកស្រាយ បទចម្រៀង ក្នុងអាល់ប៊ុម របស់កញ្ញា ដែលទើបនឹង ចេញលក់ ក្នុងទីផ្សារ។ កញ្ញា សុគន្ធ និសា បាន បកស្រាយបទ ចម្រៀងក្នុង អាល់ប៊ុមថ្មី ចំនួនពីរបទ គឺបទ "នែខ្លួន ដឹងគេស្រលាញ់ខ្លួនទេ?" និងបទ "ខ្ញុំជានារី" ដែលសុទ្ធសឹង ជាបទថ្មី ដែលនិពន្វ ទំនុកច្រៀង និងសាច់ភ្លេង ដោយអ្នកនិពន្ធ ខ្មែរសុទ្ធសាធ រួមជាមួយ នឹងក្បាច់រាំ ដ៏គួរអោយ ស្រលាញ់ និងបង្ហាញ ពីភាពជឿជាក់ តាមរយៈ អត្ថន័យនៃបទ ចម្រៀងនេះ ផងដែរ។ បទ "ខ្ញុំជានារី" គឺជាបទ សម្រាប់ផ្សព្វផ្សាយ អោយផលិតផល Libresse និងបានចេញលក់ ក្នុងផលិតកម្ម ថោនតាមរយៈ អាល់ប៊ុមទី 53 នេះផងដែរ។ អត្ថន័យនៃ បទចម្រៀង នេះគឺបង្ហាញ ពីអត្តចរិក របស់នារីម្នាក់ ដែលមាន ប្រាជ្ញាឈ្លាវៃ មានភាពជឿជាក់ ឯករាជ្យ និងមុះមុត។ បទចម្រៀង មួយបទនេះ ក៏នឹងត្រៀម ចេញលក់ជា វីស៊ីឌីផងដែរ នៅក្នុងរយៈពេល ដ៏ខ្លីខាងមុខនេះ ដែលអាចនឹង ទទួលបានការ គាំទ្រខ្លាំង ដូចជាបទ អ្វីដែលអ្នករង់ចាំ ដែលជាបទ សម្រាប់ផ្សព្វផ្សាយ អោយទូរស័ព្ទ ដៃម៉ាក SIII ដែលធ្លាប់ ទទួលបាន ការគាំទ្រ ខ្លាំងម្តងរួច មកហើយ ក្រោមការដឹកនាំ របស់លោក ប៊ុន រតនា ដែលជាអ្នក ដឹកនាំឈានមុខគេ នៅក្នុង ផលិតកម្មថោន។
បន្ទាប់ពីបទ ចម្រៀងថ្មី ត្រូវបាន ចេញលក់ យើងក៏ឃើញ មានការផ្សព្វផ្សាយ ពីខ្សែវីដេអូ ចម្រៀងក្នុង អាល់ប៊ុម "មនុស្សស្រី" ដែលហាក់ត្រូវ បានពន្យាល ពេលផ្សព្វផ្សាយ មួយរយៈ ហើយបច្ចុប្បន្ន ផលិតកម្ម ក៏បានផ្សព្វផ្សាយ ម្តងទៀតថា នឹងចេញលក់ ក្នុងពេលឆាប់ៗ នេះហើយ ដែលអាល់ប៊ុម នេះមានវត្ត មានរបស់ តារាស្រី ទាំង៥ រូបរបស់ ផលិតកម្មថោន ដូចជា កញ្ញា សុគន្ធ និសា មាស សុខ សោភា សាសា អេនីហ្សាម និង លី អ៊ីរ៉ាធីណា។
សូមទស្សនា វីដេអូនៃ ការសម្តែង ពីកញ្ញា សុគន្ធ និសា នៅស៊ីធីអិន កាលពីម្សិលមិញ ស្តាប់បទ ខ្ញុំជានារី ពីវីដេអូ ខាងក្រោម៖
ដោយ៖ Arex
ខ្មែរឡូត Exclusive
0 comments:
Post a Comment