សឹង្ហបុរី៖ មានឪពុកម្នាក់ ហ៊ានលះបង់ ជីវិតដើម្បីចូលទៅ ជួយកូនប្រុសរបស់គាត់ ដែលជាប់នឹងភ្នក់ភ្លើង កំពុងឆាបឆេះក្នុងផ្ទះ។
បុរសម្នាក់នោះ មានឈ្មោះថា Tan Boon Chong បានចូលទៅជួយ កូនប្រុសរបស់គាត់ ឈ្មោះ Zhi Peng អាយុ២២ឆ្នាំ នៅក្នុងផ្ទះ ដែលកំពុងភ្លើងឆាបឆេះ យ៉ាងសន្ធោរសន្ធៅ និងមុនគាត់ចូល ក្នុងផ្ទះនោះ គាត់បានផ្ទប់ច្រមុះ និងប្រើកូនពិលមួយ បន្ទាប់មកគាត់ ក៏បានចូលសង្គ្រោះជីវិត កូនប្រុសរបស់គាត់។ ជាអកុសលឪពុក និងកូនប្រុស បានស្លាប់ទាំងពីរ និងមិនតែប៉ុណ្ណោះ សាកសពរបស់ពួកគេ គឺបានអោបគ្នា យ៉ាងណែន និងមើលទៅ គួរអោយខ្លោចផ្សារបំផុត បន្ទាប់ពីក្រុមពន្លត់អគ្គីភ័យ បានចូលទៅ កន្លែងហេតុការណ៏នោះ។ ចំពោះលោក Tan Zhi Peng ដែលបានស្លាប់ ដោយភ្លើងឆាបឆេះនោះ គឺគាត់ទើបតែប្រារព្ធ កម្មវិធីគម្រប់១ឆ្នាំនៃការស្រលាញ់គ្នា ជាមួយ មិត្តស្រីរបស់គាត់តែប៉ុណ្ណោះ ។
ដោយយោងតាម ប្រភពព័ត៌មាន Shin Min Daily និង Omy.Sg បានអោយដឹងថា មិត្តស្រីរបស់លោក Tan Zhi Peng ក៏បាននិយាយ ទៅកាន់អ្នក រាយការណ៏ដែលថា "Tan ជាបុរសល្អ ហើយនាងគិតថា នឹងបានរៀបការជាមួយគាត់ ដូចបំណង ប៉ុន្តែអ្វីៗ ត្រូវបានបញ្ចប់ ដោយសារTan បានស្លាប់ទៅហើយ។" តើប្រិយមិត្ត មានអារម្មណ៍ យ៉ាងណាដែរ ចំពោះហេតុការណ៍ ដ៏ខ្លោចផ្សារមួយនេះ?
រូបថតTan ជាមួយមិត្តស្រី
ប្រភព បរទេស
កែសម្រួល កា
ខ្មែរឡូត
0 comments:
Post a Comment