ឧត្ដរមានជ័យ ៖ អគ្គិភ័យ បាននឹងកំពុង ឆាបឆេះផ្សារអន្លង់វែង នៅស្រុកអន្លងវែង ខេត្ដឧត្ដរមានជ័យ វេលាម៉ោង ១២និង១០ នាទីរសៀល ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៤ នេះ ដោយមិនទាន់ដឹងមូលហេតុ ។
មេបញ្ជាការអាវុធហត្ថស្ដីទី ស្រុកអន្លង់ វែង លោកឃាង ផន បានឱ្យដឹងយ៉ាងខ្លីតាម ទូរស័ព្ទថា ផ្សារអន្លង់វែង ស្រុកអន្លង់វែង បាននឹងកំពុងឆាបឆេះ ហើយកម្លាំងសមត្ថកិច្ច និងអាជ្ញាធរ បាននឹងកំពុងជួយ អន្ដរាគមន៍បាញ់ពន្លត់ ។
យ៉ាងណាក៏ដោយ មិនទាន់ដឹងពី មូលហេតុពិតប្រាកដ ដែលនាំឱ្យមានអគ្គិភ័យខាងលើនេះនៅឡើយទេ ។
ផ្តល់សិទ្ធដោយ ដើមអម្ពិល
0 comments:
Post a Comment