១១ ចំណុច​ Google អាចបិទប្លក់​របស់អ្នក​ឲ្យ​ឈប់​ប្រើ​ប្រាស់
Blogger របស់ Google គឺ​ជា​សេ​វា ​ឥត​គិត​ថ្លៃ ដែល​បាន​រចនា​ឡើង សម្រាប់​ការ​ទំ​នាក់​ទំនង ដោយ​ខ្លួន​ឯង សេរី​ភាព​ខាង​ការ​បញ្ចេញ​មតិ និង​សេរី​ភាព​នៃ​ការ បញ្ចេញ​មតិ​យោ​បល់​នា​នា ។ ទន្ទឹម​នឹង​នេះ Blogger ​ក៏​មាន​ប្រព័ន្ធ​សុវត្ថិ​ភាព​មួយ​ចំនួន​ដែរ បើ​សិន​ជា​អ្នក​បំពាន​ទៅ​នឹង​លក្ខខណ្ឌ​ទាំង​អស់​នោះ គេ​នឹង​អាច​បិទ Blogger របស់​អ្នក​លែង​ឲ្យ​ប្រើ​ប្រាស់ ។ បើ Blogger ជា ការ​រំ​លោភ គោល​ការណ៍​ណែ​នាំ ដែល​មាន​គុណ​ភាព របស់ Google បន្ទាប់​មក Google នឹង​ចាត់​វិធាន​ការ ប្រឆាំង​នឹង ថា​ការ កំណត់​ហេតុ​បណ្តាញ blogger របស់​អ្នក ដើម្បី​ការ​ពារ​អ្នក​ប្រើ​ប្រាស់​របស់​ខ្លួន ។ Blogger មាន​លក្ខណៈ​ពិ​សេស​ជាង WordPress ​ព្រោះ​ថា​មិន​ងាយ​បិទ​យើង​ចោល​ដូច WordPress ទេ ។ មុន​នឹង​បិទ​យើង​ចោល​គឺ​គេ​ដឹង​ពី​មូល​ហេតុ​ច្បាស់​លាស់ មិន​មែន​គ្រាន់​តែ​គេ​រាយ​ការណ៍​បន្តិច​បន្តួច​នោះ​ទេ ។ សូម​អាន​នូវ​លក្ខខណ្ឌ​ខាង​ក្រោម ដើម្បី​ជា​ការ ការ​ពារ Blogger របស់​លោក​អ្នក ពី​ការ​បិទ​ចោល លេង​ឲ្យ​ប្រើ​ប្រាស់ ៖
1១. ការ​សរសេរ​អត្ថបទ ៖ 
Blogger ​ អាច​នឹង​បិទ​គណ​នី​របស់​លោក​អ្នក ប្រសិន​បើ​លោក​អ្នក​បំពាន​ដោយ ដាក់​ប្រកាស​ណា​មួយ​ថា​មិន​សម​ហេតុផល មាន​ន័យ​ថា មាតិ​កា​ដែល ជំរុញ​ឲ្យ​មាន អំពើ​ហឹង្សា ឆ្ពោះ​ទៅ​រក​ការ ស្អប់ ពូជ​សាសន៍ ជន​ជាតិ សាស​នា ពិការ​ភាព ភេទ អាយុ ស្ថាន​ភាព មនុស្ស​ចាស់ ឬ​អត្ត​សញ្ញាណ ការ​តម្រង​់​ទិស​ទៅ​រក​ខាង​ផ្លូវ​ភេទ ។ ខ្ញុំ​សូម​ឧ​ទាហរណ៍​អំពី​ការ​ប្រ​ឆាំង​គ្នា​រវាង​សាស​នា ៖ ពួក​សាស​នា A មួយ ប្រឹង​ប្រែង​សរ​សេរ​ប្រ​កាស​ប្រ​ឆាំង​នឹង​ពួកសាស​នា B ។
២. មាតិ​កា​ឆៅ :
នៅ​ក្នុង​ផ្នែក​នេះ​ប្រ​ហែល​ជា​លោក​អ្នក​ឆ្ងល់​ហើយ ថា​មាតិ​កា​ឆៅ​យ៉ាង​ម៉េច? មាតិ ​កា​ឆៅ​គឺ​ជា​ការ​ដែល​អ្នក​គ្រាន់​តែ​ថត​ឈុត​ឆាក​ណា​មួយ ដូច​ជា​ការ​វាយ​តប់ ជម្លោះ​ទាស់​ទែង ចោរ​ប្លន់ ហើយ​ដាក់​ប្រ​កាស​ផ្សាយ ដោយ​គ្មាន​អត្ថា​ធិ​ប្បាយ​ពណ៌​នា​អំពី​ព្រឹត្តិ​ការ​ណ៍នោះ (គឺ​គ្មាន​ការ​បក​ស្រាយ​ប្រ​ធាន) ឲ្យ​បាន​ក្បោះ​ក្បាយ​នោះ​ទេ ។
1៣. អំពើ​ហឹង្សា : 
លោក ​អ្នក​មិន​ត្រូវ​ប្រកាស​គម្រាម​កំហែង​ដល់​ជន​ដទៃ​ណា​ម្នាក់ ឬ​គាំ​ទ្រ​អំពើ​របស់​របស់​ជន​ដទៃ​ណា​មួយ​ទេ ។ ឧ​ទា​ហរណ៍ ៖ លោក​អ្នក​លើក​ទឹក​ចិត្ត​ដល់​អ្នក​ប្រ​ព្រឹត្ត​អំពើ​ហឹង្សា​ណា​មួយ ហើយ​ជម្រុញ​ឲ្យ​ទឹក​ចិត្ត​គេ​កាន់​តែ ចង់​ទៅ​ប្រ​ព្រឹត្ត​អំពើ​ល្មើស​ច្បាប់​នោះ​ទៀត ។
៤. ការ​រំ​លោភ​បំពាន​ទៅ​លើ​មាតិ​កា​របស់​អ្នក​ដទៃ​ដោយ​គ្មាន​ការ​អនុញ្ញាត :
មាន​ប្លក់​មួយ​ចំនួន​ធំ​ដែល​បាន ចម្លង (Copy) អត្ថ ​បទ​ប្រកាស​របស់​អ្នក​ដទៃ ប៉ុន្តែ​អ្នក​កុំ​ច្រឡំ នោះ​ជា​រឿង​មួយ​ល្អ ឬ​ជា​រឿង​មួយ​ដែល​គ្មាន​បញ្ហា​ទេ ។ ប៉ុន្តែ​ផ្ទុយ​មក​វិញ បើ​សិន​ជា​អ្នក​ចម្លង​ប៉ះ​ចំ ប្លក់ ឬ​គេ​ហ​ទំព័រ​របស់​នរ​ណា​ម្នាក់​ដែល​គេ​កំណាញ់​អាចម៍​ក្តាប់ ហាម​មិន​ឲ្យ​ចម្លង​នោះ គេ​នឹង​រាយ​ការណ៍​ទៅ​កាន់​ក្រុម​ហ៊ុន Google ពេល​នោះ​ក្រុម​ហ៊ុន Google នឹង​ពិនិត្យ ហើយ​បើ​ឃើញ​ដូច​នោះ​មែន​អ្នក​ច្បាស់​ជា​នឹង​ស៊យ​ហើយ ដូច​ឈរ​កណ្តាល​ទន្លេ​ឲ្យ​ក្រពើ​អញ្ជឹង ។
៥. ប្រកាស​ផ្សាយ​ពត៌​មាន​សម្ងាត់​របស់​នរ​ណា​ម្នាក់ :
អ្នក ​ដឹង​ហើយ​ថា អាថ៌​កំបាំង​របស់​មនុស្ស​ផ្សេង​គឺ​មិន​មែន​យើង​ជួយ​លាក់​នូវ​អាថ៌​កំបាំង​អា ក្រក់​នោះ​ទេ មាន​ន័យ​ថា អ្នក​មិន​ត្រូវ​ផ្សព្វ​ផ្សាយ​រឿង​ផ្ទាល់​ខ្លួន​របស់​នរ​ណា​ម្នាក់ ដូច​ជា ៖ លេខ​ទូរស័ព្ទ លេខ​ប័ណ្ណឥ​ទាន ឬ​បណ្តាញ​ទំនាក់​ទំ​នង​ណា​មួយ​នោះ ។
៦. ការ​លាក់​អត្ត​សញ្ញាណ​ពិត ហើយ​ប្រកាស​តិះ​ដៀលដល់​នរ​ណា​ម្នាក់ :
អ្នក ​ពុំ​គប្បី​នឹង​ប្រកាស​ដោយ​ធ្វើ​ការ​តិះ​ដៀល​ដល់​ជន​ណា​មួយ ហើយ​លាក់​អត្ត​សញ្ញាណ​ពិត​របស់​ខ្លួន​នោះទេ ឬ​អ្នក​ប្រាប់​អត្ត​សញ្ញាណ​ក្លែងក្លាយ​ដោយ​ដាក់​អត្តសញ្ញាណ​អ្នក​ផ្សេង ។
៧. សកម្ម​ភាព​ខុស​ច្បាប់ :
ចូរ​កុំ​ប្រើ blogger ដើម្បី​ចូល​រួម ក្នុង​សកម្ម​ភាព ខុស​ច្បាប់ ឬ ដើម្បី​លើក​កម្ពស់ សកម្ម​ភាពមាន​គ្រោះ​ថ្នាក់​និង ខុស​ច្បាប់ ។ ឧទាហរណ៍ ៖ អ្នក​និពន្ធ​អត្ថបទ​នានា​ដែល​ជម្រុញ​ប្រ​ជា​ជន​ឲ្យ​ផឹក​ស្រា លេង​ស្រី ជា​ដើម ដែល​នាំ​អាប់​ឱន​កិត្តិ​ស័ព្ទ​ជាតិ ។
៨. ឈ្មោះ​ប្លក់ ដែល​មិន​អាច :
​ឈ្មោះ​ប្លក់​របស់​អ្នក​ពុំ​គប្បី​ដាក់ (xxxxxxx.blogspot.com) ទេ ព្រោះ​អាស័យ​ដ្ឋាន​នេះ​ពុំ​មាន​ការ​អនុ​ញ្ញាត ពោល​គឺ​វា​ប្រ​ឈម​មុខ​ទៅ​នឹង​ការ​បិទ​ខ្លាំង​ណាស់ ។

៩. មេរោគ :
Blogger ត្រូវ ​បាន​ហាម​ឃាត់​យ៉ាង​តឹង​រឹង​ចំពោះ​អ្នក ក្នុង​ការ​ដែល​អ្នក​ព្យា​យាម​ដំឡើង​កម្ម​វិធី ឬ​បញ្ចូន​មេរោគ​ផ្សេងៗ​ទៅ​ក្នុង​ប្លក់ ។ ពិ​សេស​អ្នក​ដែល​បង្កប់​កូដ​ព្យា​បាទ ដល់​អ្នក​ប្រើ​ប្រាស់​ប្លក់​អ្នក ។