Sunday, May 25, 2014

បុរសម្នាក់ ត្រូវរថយន្តកុងតឺន័រ បុកកិនស្លាប់ បើកគេចខ្លួនបាត់

ភ្នំពេញៈ បុរសម្នាក់ ខណៈបើកម៉ូតូឆ្លងផ្លូវម្នាក់ឯង ស្រាប់តែមានរថយន្តកុងតឺន័រ មួយគ្រឿង បើកមកយ៉ាង លឿន ជ្រុលទៅបុក និងកិនបណ្តាលឲ្យស្លាប់ភ្លាមៗ រួចហើយរថយន្តបង្កព្យាយាមបើកគេចខ្លួនបាត់ ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ៧ និង២០នាទីយប់ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៤ ស្ថិត នៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិព្រៃបឹង សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ។ នគរបាលបានឲ្យ ដឹងថា ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតនោះ ឈ្មោះ បួង ចាន់បុត្រ ភេទប្រុស អាយុ៣៤ឆ្នាំ មានមុខរបរ ជាសន្តិសុខឯកជននៅរោងចក្រ GS ស្នាក់នៅក្នុងភូមិតាកេ សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ មានស្រុក កំណើតនៅភូមិភ្នៀត សង្កាត់មានជ័យ ខណ្ឌមានជ័យ ជិះម៉ូតូមួយគ្រឿងសេ ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៤ ពាក់ស្លាកលេខភ្នំពេញ 1CI-9765  រីឯរថយន្តបង្កម៉ាក កុងតឺន័រ ពុំត្រូវបានគេចាំស្លាកលេខ ក្រោយពេលកើតហេតុ បានព្យាយាមបើកគេចខ្លួនបាត់ ។
នគរបាលបានបន្តទៀតថា មុនពេលកើតហេតុ ជនរងគ្រោះបានបើកម៉ូតូម្នាក់ឯង ឆ្លងផ្លូវក្នុងទិសដៅ ពីត្បូង ទៅជើង ខណៈកំពុងតែបើកឆ្លងផ្លូវនោះ ស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿង បើកក្នុងទិសដៅពី កើត ទៅលិច បានជ្រុលទៅបុកម៉ូតូអូសជាច្រើនម៉ែត្រ បណ្តាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗ នៅនឹងកន្លែង កើត ហេតុ រីឯរថយន្តបង្ក បន្ទាប់ពីបុកជនរងគ្រោះស្លាប់ហើយនោះ បានព្យាយាមបើកគេចខ្លួនទៅទិស ខាង លិចបាត់ ។ ក្រោយពេលកើតហេតុ នគរបាលមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុដើម្បីជួយ អន្តរា គមន៍ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ រថយន្តបង្កបានបើកគេចខ្លួនបាត់ដោយសុវត្ថិភាព ។ សពត្រូវបាន ប្រគល់ទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯម៉ូតូរងគ្រោះ ក៏ត្រូវបានក្រុមគ្រួសារសុំយកទៅ រក្សាទុកដោយខ្លួនឯង ៕

0 comments:

Post a Comment

Copyright © អាយធីឈ្ពោះទៅមុខជានិច្ច | Powered by Blogger
Design by SimpleWpThemes | Blogger Theme by NewBloggerThemes.com | Appliance Reports