ថៃ៖ កាលពីយប់មិញនេះ នៅតាមបណ្តាតំបន់ ភាគខាងជើង នៃប្រទេសថៃ ដូចជាខេត្តខាន់ច័ន្ទបុរី និងឈៀងរ៉ៃជាដើមត្រូវ បានទទួលរង គ្រោះរញ្ជួយដី កម្រិត៦.៣ រិចទ័រ ដែលបានបណ្តាល អោយមានការខូចខាត យ៉ាងដំណំ។
ហើយក្រោយមកទៀត នៅពេលព្រឹកព្រលឹម ថ្ងៃអង្គារនេះ ការញ័ររញ្ជួយតិចៗ បានកើតឡើង ច្រើនជាង ១០០ដង បន្ថែមទៀត ដែលមានកម្រិត ចាប់ពី ៣ ទៅដល់ ៥.២ តាមរង្វាស់រិចទ័រ ផងដែរ។
យោងតាមរបាយការណ៍ របស់មជ្ឈមណ្ឌល ព្រមានពីគ្រោះ ធម្មជាតិរបស់ ប្រទេសនេះបាន អោយដឹងថា យ៉ាងហោចណាស់ ក៏មានមនុស្ស១នាក់ ដែលនៅខេត្តឈៀងរ៉ៃ បានបាត់បង់ជិវិត និង២០នាក់ផ្សេងទៀត ទទួលរងរបួស ដោយសារគ្រោះធម្មជាតិ ដ៏អាក្រក់មួយនេះ។
ចំពោះរបាយការណ៍ខូចខាត ត្រូវបានបង្ហាញ ថាផ្ទះសំបែង, វត្តអារាម, ផ្លូវថ្នល់ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធ ផ្សេងៗទៀត សុទ្ធតែទទួល រងផលប៉ះពាល់ និងខ្ទេចខ្ទីយ៉ាងធំធេង ដោយសារគ្រោះ ដ៏កំណាចមួយនេះ។
គួរបញ្ជាក់ផងដែរថា នេះជាគ្រោះធម្មជាតិ មួយដែល ប្រទេសថៃកម្រ នឹងជួបប្រទះនូវ ស្ថានភាពដ៏អាក្រក់បែបនេះ បន្ទាប់ពីប្រទេសនេះ ធ្លាប់ជួបប្រទះនូវ ភាពទុក្ខសោកនិង ការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារតែ រលកយក្សស៊ូណាមិ កន្លងមក៕
នេះគឺជា ទិដ្ឋភាពមួយចំនួននៃការ ខូចខាតបន្ទាប់ ពីគ្រោះរញ្ជួយដី នោះបានស្ងប់ទៅ
ខ្មែរឡូត
0 comments:
Post a Comment