Wednesday, May 21, 2014

រថយន្ដដឹកកុងតឺន័រ បុក៣នាក់ឪពុក ម្ដាយកូន ស្លាប់និងរបួស ធ្ងន់លើផ្លូវជាតិ លេខ៤

ព្រះសីហនុ ៖ គ្រោះថ្នាក់ចរាចរ ដែល បណ្ដាលមកពីរថយន្ដ ដឹកកុងតឺន័រ មួយគ្រឿង បានបុកម៉ូតូវ៉េវអេសពីក្រោយ បណ្ដាលឱ្យ បុរសជាប្ដី ដែលកំពុងបើក ម៉ូតូនិងកូនស្រី អាយុ៥ឆ្នាំ ជិះពីក្រោយស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ខណៈដែលស្ដ្រីជាប្រពន្ធដែលជិះ ពីក្រោយកាន់កូនស្រី នោះរងរបួស យ៉ាងធ្ងន់ធ្ងរ ត្រូវបានដឹកបញ្ជូន ទៅកាន់មន្ទីរពេទ្យភ្លាមៗ ។
ប្រធានទីស្នាក់ការ កងរាជអាវុធហត្ថ៤០១ ប្រចាំតាមផ្លូវជាតិលេខ៤ លោក មៀច ប៊ុនថា បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរដែលបានផ្ដាច់ ជីវិតប្ដីនិងកូនស្រីអាយុ៥ឆ្នាំ ជាមួយប្រពន្ធទី២ ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ១០និង១៥នាទីព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៤ ស្ថិតនៅចន្លោះគីឡូម៉ែត្រលេខ ១៦៨-១៦៩ ក្នុងភូមិតាពៅ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ខណៈដែល រថយន្ដដឹកកុងតឺន័រ និងជនរងគ្រោះដែលបើក ម៉ូតូឌុបនិងកូនស្រី កំពុងធ្វើដំណើរស្របទិស គ្នាពីកើតទៅលិច។
មន្ដ្រីអាវុធហត្ថរូបនេះ បាននិយាយទៀត ថា មុនពេលកើតហេតុ គេបានឃើញរថយន្ដ ដឹកកុងតឺន័រមួយគ្រឿង ម៉ាកហ៊ីណូ ពណ៌ត្រួយ ចេក ពាក់ស្លាកលេខ ភ្នំពេញ ៣ជ-៤១០១ ក្នុង ទិសដៅពីកើតទៅលិច ពោលពីភ្នំពេញ ទៅ ក្រុងព្រះសីហនុ លុះដល់ចំណុចភូមិតាពៅ ចន្លោះគីឡូម៉ែត្រលេខ១៦៨-១៦៩ ស្រាប់ តែរថយន្ដបង្កនេះ បានជ្រុលទៅបុកជនរង គ្រោះទាំង៣នាក់ កំពុងជិះម៉ូតូម៉ាកវ៉េវអេស នៅខាងមុខបណ្ដាល ឱ្យដួលនិងរថយន្ដកិន ស្លាប់បុរសជាប្ដី កូនស្រីអាយុ៥ឆ្នាំ ខណៈដែល ស្ដ្រីជាប្រពន្ធ រងរបួសយ៉ាងធ្ងន់ធ្ងរ ។
ប្រភពព័ត៌មានពីមន្ដ្រីអាវុធហត្ថនិងនគរ បាលមូលដ្ឋាន បាននិយាយថា បុរសជាប្ដីដែល ស្លាប់ភ្លាមៗនៅកន្លែង កើតហេតុនោះ ឈ្មោះ ហេង ម៉េង អាយុ៥០ឆ្នាំ មុខរបរជាអ្នកបើក បរនិងបម្រើការងារនៅ ចំការអណ្ដូងប្រេង ក្នុងស្រុកព្រៃនប់ ទី២ កូនស្រីឈ្មោះហេង ម៉ី អាយុ៥ឆ្នាំ និងប្រពន្ធ ឈ្មោះគង់ ប៊ុនបេន អាយុ៣៥ឆ្នាំ ។
សាក្សីនៅកន្លែងកើតហេតុ បាននិយាយ ថា មុនពេលជួបគ្រោះថ្នាក់ ចរាចរដ៏គួររន្ធត់ ខាងលើនេះ ជនរងគ្រោះទាំង៣នាក់បានធ្វើ ដំណើរចេញពីកន្លែងធ្វើការ ក្នុងគោលបំណង ទៅយកកូនប្រុសម្នាក់ទៀត(កូនប្រពន្ធដើម) នៅសាលារៀនក្បែរនោះ ស្រាប់តែពេលបើក ម៉ូតូ ក៏ត្រូវរថយន្ដកុងតឺន័រ បុកចំពីក្រោយ ហើយអូសម៉ូតូជាច្រើន ម៉ែត្របណ្ដាល ឱ្យស្លាប់ និងរងរបួសតែម្ដងទៅ ។
យ៉ាងណាក៏ដោយ ក្រោយគ្រោះថ្នាក់ ចរាចរខាងលើនេះ កម្លាំងសមត្ថកិច្ចបានឃាត់ រថយន្ដបង្ក ដើម្បីដោះស្រាយតាមនីតិវិធី ខណៈដែលសពជនរងគ្រោះឪពុកនិងកូនស្រី ត្រូវបានកម្លាំងសមត្ថកិច្ចរៀបចំចាត់ចែង ប្រគល់ឱ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី ៕





ផ្តល់សិទ្ធដោយ ដើមអម្ពិល

0 comments:

Post a Comment

Copyright © អាយធីឈ្ពោះទៅមុខជានិច្ច | Powered by Blogger
Design by SimpleWpThemes | Blogger Theme by NewBloggerThemes.com | Appliance Reports