តៃវ៉ាន់៖ យោងតាម ប្រភពព័ត៌មាន បានឲ្យដឹងថា ស្ត្រីមេម៉ាយ វ័យ ៣៩ឆ្នាំ ម្នាក់ បានចាប់រំលោភ ក្មេងប្រុស អាយុ ១៣ឆ្នាំ ដែលត្រូវជាមិត្តភក្តិ របស់កូនប្រុសខ្លួន។
ស្ត្រីរូបនេះ មានឈ្មោះថា Chen បានជួបជាមួយនឹង ក្មេងប្រុសរងគ្រោះ នៅក្នុងសាលាបង្រៀន ក្បាច់គុន តៃក្វាន់ដូ ដែលកូនប្រុសខ្លួន បានហ្វឹកហាត់នៅទីនោះ។ ជារៀងរាល់ពេល នាងតែងទៅយកកូនប្រុសខ្លួន ចេញពីកន្លែងហ្វឹកហាត់នោះ និង បានរួមដំណើរជាមួយ ក្មេងប្រុសរងគ្រោះ ដែលជាមិត្តភក្តិ របស់កូនខ្លួនឯង ត្រឡប់មកផ្ទះវិញ ទាំងអស់គ្នា។ ក្រោយពេលស្គាល់ ក្មេងប្រុសរងគ្រោះហើយនោះ មានពេលខ្លះ Chen នាងបាន ឲ្យកាដូជាការផ្គាប់ចិត្ត ដល់ក្មេងប្រុសរងគ្រោះ ទៀតផង។
យ៉ាងណាមិញ នៅថ្ងៃមួយ ក្មេងប្រុសរងគ្រោះនោះ មានការឈ្លោះទាស់ទែង ជាមួយនឹងឪពុក រួចក៏ខឹង ចេញពីផ្ទះបាត់។ រូបគេ បានទៅកាន់ផ្ទះរបស់ ស្ត្រីឈ្មោះ Chen នោះ ដែលត្រូវជា ម្តាយមិត្តភក្តិ តែពេលទៅដល់ នាងបែរជា ឲ្យរូបគេ មើលរឿងអាសអាភាស ទៅវិញ។
ប៉ុន្មានថ្ងៃក្រោយមកទៀត ក្មេងប្រុសរងគ្រោះ បានទៅកាន់ផ្ទះ ស្ត្រីនោះ ម្តងទៀត ប៉ុន្តែលើកនេះ នាងបែរជាចាប់ស្រាត ខោអាវរបស់គេ ទៅវិញ ខណៈពេលដែល ខ្លួនកំពុងសំរាក នៅលើគ្រែនោះ។ នៅពេលនោះ នាងថែមទាំងបាន ប្រាប់ទៅ ក្មេងប្រុស រងគ្រោះទៀតថា៖ “ជារឿងមុននិងក្រោយតែប៉ុណ្នោះ” ។ បន្ទាប់មក ស្ត្រីនោះ ក៏ឡើងជិះពីលើក្មេងប្រុសរងគ្រោះ និង ចាប់រំលោភតែម្តង បើទោះបីជា រូបគេ ខំប្រឹងរើបម្រះ និង រុញស្ត្រីនោះចេញក៏ដោយ រហូតដល់ទីបំផុត ត្រូវស្ត្រីឈ្មោះ Chen នោះ ធ្វើសកម្មភាព បានសំរេច។
នៅថ្ងៃបន្ទាប់ ក្មេងប្រុសនោះ បានទៅជួបគ្រូពេទ្យ ព្រោះតែប្រដាប់ភេទ របស់គេមានការ ឈឺចាប់ នៅពេលបត់ជើងតូចម្តងៗ។ គ្រូពេទ្យ បានរកឃើញថា ប្រដាប់ភេទរបស់គេ បានទទួលរងការឈឺចាប់ ដោយសារតែ ការរួមភេទលើកដំបូង។
ទីបំផុត ឪពុកក្មេងប្រុសរងគ្រោះ បានដឹងការពិត ក្រោយពីក្មេងប្រុសនេះ ប្រាប់រឿងរ៉ាវ ដែលបានកើតឡើងទាំងប៉ុន្មាន ដល់គាត់បានដឹង រួចមក។ បុរសជាឪពុក កាលដែលបានដឹងហើយនោះ មានការខឹងសម្បា យ៉ាងខ្លាំង ក៏បានសំរេចចិត្ត ដាក់ពាក្យបណ្តឹង ដើម្បីធ្វើការប្តឹងស្ត្រី ឈ្មោះ Chen នោះ។
នៅតុលាការ ក្មេងប្រុស រងគ្រោះ បានប្រាប់ដល់តុលាការ នូវរឿងគ្រប់យ៉ាង ដែលបាន កើតឡើង ហើយនៅចុងក្រោយ តុលាការ មានការជឿជាក់ទៅលើ សំដី របស់ក្មេងប្រុសរងគ្រោះ និង បានចោទប្រកាន់ ស្ត្រីឈ្មោះ Chen នោះ ពីបទ រំលោភសេពសន្ថវៈ។ ពេលនេះ នាងកំពុងតែប្រឈមមុខ អាចនឹងជាប់គុក ចំនួន ១០ឆ្នាំ ប្រសិនជានាង ត្រូវជាប់ទោសមែននោះ៕
តើប្រិយមិត្ត យល់យ៉ាងណាដែរ ចំពោះករណីបែបនេះ?
ប្រភព បរទេស
ដោយ សី
ខ្មែរឡូត
0 comments:
Post a Comment