Wednesday, May 7, 2014

ស្កាត់​​រក​​ស្រី​ស្នេហ៍​​​សម្រន់តណ្ហា មិន​ឃើញ​​ចាប់​រំលោភ​​​កូន​​ចុង​ កំពុង​​ដេក ​​ក្លាយ​​ជា​អ្នក​​ទោស​

ខេត្តតាកែវ ៖ ឪពុកចុងចិត្តតិរច្ឆានម្នាក់ ត្រូវបាននគរបាលចាប់ខ្លួន តាមពាក្យបណ្តឹង របស់ម្តាយកុមារីរងគ្រោះ ដោយចោទប្រកាន់ថា បានចាប់រំលោភកូនស្រីគាត់ រហូតបានសម្រេច ខណៈដែលជននេះ មកផ្ទះហើយ មិនឃើញមានអ្នកណានៅ មានតែកុមារីរងគ្រោះ ដេកនៅលើគ្រែម្នាក់ឯងក្រោមផ្ទះ ។ ដោយឃើញស្ងាត់ជាឱកាសល្អ ឪពុកចុងរូបនេះ បានចាប់រំលោភសេពសន្ថវៈ រហូតបានសម្រេច លុះព្រឹកឡើង ក៏ត្រូវប៉ូលិសចាប់ខ្លួន ។
ហេតុការណ៍ប៉ូលិសចាប់ខ្លួន ឪពុកចុងរំលោភកូនស្រីនេះ បានកើតឡើងកាលពីថ្ងៃទី៤ ឧសភា វេលាម៉ោង៨ និង៣០នាទីព្រឹក ស្ថិតក្នុងភូមិខ្លាគ្រហឹម ឃុំតាភេម ស្រុកត្រាំកក់ ។ លោកវរសេនីយ៍ទោ សែម សុជាតិ នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត បានឱ្យដឹងថា ជនសង្ស័យជាឪពុកចុង ដែលប៉ូលិសចាប់ខ្លួននេះ ឈ្មោះ កែវ សំអាង អាយុ២៩ឆ្នាំ រស់នៅភូមិឃុំខាងលើ ។ មុនពេលកើតហេតុ កាលពីថ្ងៃទី៣ ឧសភា វេលាម៉ោង១១យប់ ជននេះបានមកលេងផ្ទះ ប្រពន្ធចុងរបស់គេ នៅភូមិអង្គតាកុយ ឃុំលាយបូរ ស្រុកត្រាំកក់ លុះពេលមកដល់ ជីដូន និងប្រពន្ធរបស់គេមិននៅផ្ទះទេ គឺនៅតែកូនស្រីម្នាក់ អាយុ១១ឆ្នាំ ត្រូវជាកូនប្តីមុន ដែលកំពុងតែដេកលង់លក់ នៅលើគ្រែក្រោមផ្ទះតែម្នាក់ឯង ។ ពេលនោះឪពុកចុងរូបនេះ ក៏ចាប់រំលោភកុមារីរងគ្រោះ រហូតបានសម្រេច រួចក៏រត់គេចទៅសម្ងំ នៅផ្ទះរបស់ខ្លួន លុះព្រឹកឡើងប៉ូលិសក៏ចាប់តែម្តង ។
នៅចំពោះមុខប៉ូលិស ជនល្មើសជាឪចុងនេះ បាននិយាយថា ម្តាយក្មេងស្រីមិនមែនជាប្រពន្ធចុងទេ គឺជាស្រីស្នេហ៍ ចេះតែយកគ្នាទៅ ។ ជននេះនិយាយបន្តថា ថ្ងៃនោះរូបគេបានទៅរកស្រីស្នេហ៍ តែពេលទៅដល់ផ្ទះ មិនឃើញនាងនៅផ្ទះ ឃើញតែកូនស្រីរបស់នាងកំពុងដេក ខ្លួនក៏ឡើងលើគ្រែ ចូលទៅចាប់រំលោភ រហូតសម្រេចបំណង រួចរត់គេចទៅសម្ងំនៅផ្ទះវិញ លុះព្រឹកឡើងប៉ូលិសទៅចាប់ខ្លួនតែម្តង ។ នៅព្រឹកថ្ងៃទី៦ ឧសភា ប៉ូលិសបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីកាត់ទោសតាមច្បាប់ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព

0 comments:

Post a Comment

Copyright © អាយធីឈ្ពោះទៅមុខជានិច្ច | Powered by Blogger
Design by SimpleWpThemes | Blogger Theme by NewBloggerThemes.com | Appliance Reports