ភ្នំពេញៈ បន្ទាប់ពីប្រថុយបោះជំហានចូលផលិតកម្មថោន កាលពីដំបូងនោះនៅពេលនេះផលិតកម្មថោនពិតជាអាចលើកមុខមាត់តារាចម្រៀង ករុណា ពេជ្រ បានដូចបំណងមែន ពោលគឺ តារាដែលមានអតីតកាលនៅក្នុងផលិតកម្មក្លាស៊ីករូបនេះបានសាង កេរ្តិ៍ឈ្មោះលេចធ្លោតែម្តង ក្រោមពាក្យលេចឮថា តារារូបនេះបានទទួលការជ្រោមជ្រែងខ្លាំងនៅទ្រនំថ្មីមួយនេះ។ ទន្ទឹមនឹងគ្នានោះ មានការលើកឡើងថា ការហក់លោតមួយក្ឌាំងរបស់ ករុណា ពេជ្រ បានធ្វើឲ្យតារារូបនេះមានទ្រព្យសម្បត្តិស្ទង់លានដុល្លារ។
ជាមួយនឹងភាពជោគជ័យនោះ ដំបូងឡើយគេសង្កេតឃើញថា តារាចម្រៀងរូបនេះបានឡើង កាលីបជិះរថយន្តទំនើបម៉ាកឡិចស៊ីសប្រាដូ និងអាចមានលទ្ធភាពទិញផ្ទះវីឡាភ្លោះមួយកន្លែងស្ថិតក្នុងបុរី ពិភពថ្មីមានតម្លៃប្រមាណ២០ម៉ឺនដុល្លារធ្វើមិនដឹងទៀតផង។
ជុំវិញ ចម្ងល់មានផ្ទះតម្លៃ២០ម៉ឺនដុល្លារមិនទាន់នឹងបកស្រាយផង ស្រាប់តែស្ងាត់ៗតារាចម្រៀងឆ្អឹងខ្នងរបស់ផលិតកម្មថោនរូបនេះ បានធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើលជាមួយនឹងការបោះទុនប្រមាណជិត ៥០ម៉ឺនដុល្លារបន្ថែមទៀត ដើម្បីទិញផ្ទះវីឡាមួយកន្លែងទៀត។ ផ្ទះវីឡានោះក៏ត្រូវបានគេដឹងផងដែរថា មានទំហំធំប្រមាណ២០ម៉ែត្រគុណនឹង៣០ម៉ែត្រ ហើយក៏ស្ថិតនៅមិនឆ្ងាយពីផ្ទះវីឡាភ្លោះចាស់នៅបុរីពិភពថ្មីនោះ ដែរ។
ជុំវិញ ចម្ងល់មានផ្ទះតម្លៃ២០ម៉ឺនដុល្លារមិនទាន់នឹងបកស្រាយផង ស្រាប់តែស្ងាត់ៗតារាចម្រៀងឆ្អឹងខ្នងរបស់ផលិតកម្មថោនរូបនេះ បានធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើលជាមួយនឹងការបោះទុនប្រមាណជិត ៥០ម៉ឺនដុល្លារបន្ថែមទៀត ដើម្បីទិញផ្ទះវីឡាមួយកន្លែងទៀត។ ផ្ទះវីឡានោះក៏ត្រូវបានគេដឹងផងដែរថា មានទំហំធំប្រមាណ២០ម៉ែត្រគុណនឹង៣០ម៉ែត្រ ហើយក៏ស្ថិតនៅមិនឆ្ងាយពីផ្ទះវីឡាភ្លោះចាស់នៅបុរីពិភពថ្មីនោះ ដែរ។
ការឡើងកូដមានប្រាក់រាប់សិបម៉ឺនដុល្លារ ក្រោយហក់លោតមួយក្ឌាំងចូលផលិតកម្មថោននេះ នាំឲ្យមានចម្ងល់ថា តើ ករុណា ពេជ្រ បានប្រាក់មកពីណាច្រើនម្ល៉េះ ក្នុងរយៈពេលដ៏ខ្លីនេះ? ប្រភពមួយចំនួនបានបង្ហើបឲ្យដឹងថា ទំនងតារារូបនេះទទួលបានការឧបត្ថម្ភពីអ្នកណាម្នាក់ហើយ តែប្រភពពីអ្នកធ្វើការនៅផលិតកម្មថោន បានឲ្យដឹងថា គ្មានអ្នកណាឆ្ងាយក្រៅពីផលិតកម្មនោះទេ។
ជាថ្មីម្តងទៀត ករុណា ពេជ្របញ្ជាក់ថា ប្រាក់ទាំងនោះបានមកពីការងារសិល្បៈរបស់លោកមួយភាគ និងបានមកពីទ្រព្យឪពុកម្តាយមួយភាគធំ ខណៈម្តាយឪពុករបស់លោកក៏ជាអ្នកជំនួញមានទ្រព្យមិនធម្មតានោះ ហើយលោកបញ្ជាក់ថា ការទិញផ្ទះតម្លៃប្រមាណជាង ៤០ ម៉ឺនដុល្លារនោះ គឺលោកធ្វើតាមរយៈការបង់រំលោះ២ឆ្នាំដំបូងបង់តែ៦០០០ដុល្លារ ក្នុងមួយខែ និងក្រោយមកតាមលទ្ធភាព។
ខណៈពេលដែលការបង់រំលោះ ផ្ទះវីឡាមួយខែ៦០០០ដុល្លារ ត្រូវបានគេគិតថា ជារឿងមិនធម្មតានោះ ស្រាប់តែស្ងាត់ៗតារារូបនេះ បានបោះប្រាក់ប្រមាណជាង១០ម៉ឺនដុល្លារបន្ថែមទៀត ទិញរថយន្តឡិចស៊ីស 570 ពណ៌ស្ករជិះក្រហ៊ើៗ ធ្វើមិនដឹង ដែលនាំឲ្យមានការងឿងឆ្ងល់ និងចោទសួរថា តើតារារូបនេះសល់ប្រាក់មកពីណាច្រើនម្ល៉េះ? ហេតុអ្វី ករុណា ពេជ្រ មិនព្រមបង់ប្រាក់ថ្លៃផ្ទះឲ្យដាច់ បែរជាយកប្រាក់មកទិញរថយន្តទៅវិញ? ឬមួយគេបង់ផ្ទះផ្តាច់ហើយ?
ទាក់ទិននឹងបញ្ហានេះ តារាចម្រៀងដែលចាប់អាជីពសិល្បៈនៅក្នុងឆ្នាំ២០០៥ ករុណា ពេជ្រ បាននិយាយថា៖«ថ្មីៗនេះ ខ្ញុំទើបតែទិញឡិចស៊ីស 570 មែន ហើយការទិញផ្ទះវីឡាថ្មីក៏កំពុងបន្តបង់រំលោះ តែការបែកចែកប្រាក់នេះ ខ្ញុំអត់មានការលំបាកទេ ព្រោះខ្ញុំមានចំណូលប្រចាំខែច្បាស់លាស់ទាំងការងារសិល្បៈ និងការរកស៊ី។ ដូចបងដឹងហើយថា ក្រៅពីសិល្បៈ ខ្ញុំធ្វើជំនួញដែលមានម្តាយរបស់ខ្ញុំនៅបារាំងបានបញ្ជូនគ្រឿង សំអាងបន្តមកឲ្យខ្ញុំបោះតាមហាងធំៗ តែមុខរបរនេះ ខ្ញុំអត់សូវចេញមុខទេ»។
តារារូបនេះបន្តថា៖«អ្នកខ្លះសួរថា ហេតុអីខ្ញុំបង់ផ្ទះមិនទាន់ដាច់ផង បែរជាមកទិញឡានទំនើប? អានេះ ដោយសារតែការបង់រំលោះគេគិតការប្រាក់ទៀបពីខ្ញុំ ហើយខ្ញុំគិតថា វាអត់មានប៉ះពាល់ ដូច្នេះក៏ទិញទៅ ម្យ៉ាងឡានខ្ញុំមុនក៏ចាស់ដែរ»។
បើតាមរយៈការលើកឡើងត្រួសៗពី ទ្រព្យសម្បត្តិដែល ករុណា ពេជ្រ មាន គេដឹងថា តារារូបនេះមានប្រាក់ចូលខ្ទង់លានដុល្លារ ក្នុងនោះគ្រាន់តែគិតពីតម្លៃផ្ទះពីរកន្លែងមានតម្លៃប្រមាណជិត ៧០ម៉ឺនដុល្លារ ក្រៅពីនោះនៅមានរថយន្តទំនើប ដី និងក្រុមហ៊ុននាំចេញនាំចូលពីបារាំងទៀត។ ដូច្នេះគេបានដឹងនៅពេលនេះថា ថ្វីដ្បិតតែក្មេង តែករុណា ពេជ្រ មានទ្រព្យសម្បត្តិចូលលានដុល្លារឯណោះ៕
ប្រភព khmerpost
0 comments:
Post a Comment