ថៃ៖ ស្របពេលប្រទេសថៃ កំពុងធ្លាក់ក្នុងវិបត្តិនយោបាយនា ប៉ុន្មានខែនេះ ហើយព្រមទាំង ការធ្វើរដ្ឋប្រហារដោយក្រុមយោធា និង ការឃាត់ខ្លួន អ្នកនយោបាយជាច្រើនរយនាក់ រួមជាមួយ អតីតនាយករដ្ឋមន្រ្តី អ្នកស្រី យឺង ឡាក់ និង នាយករដ្ឋមន្រ្តីស្តីទីថ្មី ផងនោះ ស្រាប់តែមានការ ចុះផ្សាយ ពីសំណាក់កាសែតអង់គ្លេស អំពីការបែកធ្លាយ នូវវីដេអូឃ្លីបមួយ បង្ហាញពីការធ្វើពិធីខួបកំណើត របស់ខ្សែរាជវង្ស ថៃ ឲ្យកូនឆ្កែ គួរឲ្យស្រលាញ់មួយក្បាល។
ក្នុងវីដេអូមួយនេះ បានថតបង្ហាញ ពីសកម្មភាពរបស់ ព្រះអង្គម្ចាស់ Maha និង ព្រះនាង Sirasmi បានស្លៀកពាក់ សិចស៊ីលេចលើ លេចក្រោម ។ ដែល អ្នកទាំងពីរ កំពុងសប្បាយរីករាយ ក្នុងពិធីជប់លៀងខួបកំណើត ឲ្យកូនឆ្កែឈ្មោះ Foo Foo ដែលប្រារព្ធឡើង នៅក្នុងព្រះរាជវាំង ក្នុងទីក្រុង បាងកក។ គួរបញ្ជាក់ថា ព្រះអង្គទាំងពីរ បានរៀបអភិសេធ តាំងពីឆ្នាំ ២០០១ និង មានបុត្រាមួយព្រះអង្គ។
យ៉ាងណាមិញ បន្ទាប់ពីមានការលេចចេញ នូវវីដេអូនេះ ធ្វើឲ្យមានការយល់ឃើញថា អាចធ្វើឲ្យ អាប់ឱនដល់ព្រះកត្តិនាម និង ប៉ះពាល់ដល់ឱកាសស្នង ដំណែង គ្រងរាជ្យសម្បត្តិ ជាព្រះ មហាក្សត្រ បន្តពីព្រះមហាក្សត្រថៃ បច្ចុប្បន្ននេះ ដែលមានព្រះជន្ម ៨៦ព្រះវស្សាទៅហើយ៕
សូមប្រិយមិត្តមកមើល វីដេអូ ខាងក្រោមនេះ ៖
រូបភាពៈ ព្រះនាង Sirasmi និង ព្រះអង្គម្ចាស់ Maha
ប្រភព៖ ដេលីម៉ល
ដោយ៖ ទីន
ខ្មែរឡូត
0 comments:
Post a Comment