ហុងកុង៖ ក្មេងស្រីជំទង់ម្នាក់ អាយុទើបតែ ១៤ឆ្នាំ បែរជាជាប់ឈ្មោះជាចោរ លួចទូរស័ព្ទ បន្ទាប់ពីត្រូវបាន ប៉ូលីសទីក្រុងហុងកុង ធ្វើការចាប់ខ្លួន កាលពីពេលថ្មីៗនេះ។
ជនសង្ស័យ ជាចោរលួចទូរស័ព្ទ វ័យក្មេងរូបនេះ ត្រូវបានដឹងថា ជាសិស្សរៀននៅវិទ្យាល័យ នៅឡើយ និង បានធ្វើសកម្មភាពលួចទូរស័ព្ទ ខណៈពេលស្លៀកឯកសណ្ឋានសាលា។ នាងបានប្រើល្បិចធ្វើជា បាត់ទូរស័ព្ទ និង កាបូកលុយ ដើម្បីមានលេស ខ្ចីទូរស័ព្ទរបស់អ្នកដទៃ ដើម្បីប្រាប់ដល់អ្នកផ្ទះរបស់នាង ហើយខណៈនោះ នាងក៏ឆ្លៀតឱកាស គេចខ្លួនចេញពីទីនោះ និង យកទូរស័ព្ទរបស់ជនរងគ្រោះ ទៅជាមួយ តែម្តង។
យ៉ាងណាមិញ នាងត្រូវប៉ូលីស កំណត់មុខសញ្ញាបាន ក្រោយពីប៉ូលីស បានឃើញតាមរយៈ កាមេរ៉ាសុវត្ថិភាព ដែលត្រូវបាន បំពាក់នៅទីនោះ នូវសកម្មភាព របស់នាង ដែលបានលួចយកទូរស័ព្ទដៃ ពីក្មេងស្រី អាយុ ១០ឆ្នាំម្នាក់ រួចមក។ បន្ទាប់មក ប៉ូលីសបាន ធ្វើសកម្មភាពតាមឃ្លាំមើល មុខសញ្ញាចោរស្រីវ័យក្មេង រូបនោះ នៅជិតស្ថានីយ៍រថភ្លើង និង បានធ្វើការចាប់ខ្លួន តែម្តង។
ក្នុងនោះផងដែរ ក្រោយពីធ្វើការឆែកឆេរ អាគារស្នាក់នៅ របស់នាងរួចមក ប៉ូលីស មានការជឿជាក់ថា នាងមានជាប់ពាក់ព័ន្ធ នឹងករណីលួច ជាច្រើនទៀត កាលពី ៣ខែមុន។ ចំណែករូបនាងវិញ បានប្រាប់ដល់ប៉ូលីសថា ទូរស័ព្ទ ដែលលួចបានទាំងប៉ុន្មាន នាងបានយកទៅលក់ និង ចាយលុយទាំងនោះ អស់បាត់ទៅហើយ៕
តើប្រិយមិត្តយល់យ៉ាងណា ចំពោះករណីនេះ?
ប្រភព៖ បរទេស
ដោយ សី
ខ្មែរឡូត
0 comments:
Post a Comment