កាលពីសប្ដាហ៍មុន Audi បានប្រកាសរថយន្តទំនើបពីរស៊េរីថ្មីឆ្នាំ ២០១៥ គឺ Audi A7 និង S7 ប្រភេទ Sportback ខណៈដែល Sabay ក៏បានចុះផ្សាយពី Audi A7 ម្ដងរួចទៅហើយ។
Audi S7
ពេលនេះ ក្រុមហ៊ុនយក្សអាល្លឺម៉ង់មួយនេះ បានបញ្ចេញវីដេអូថ្មីជាផ្លូវការផ្សាយពាណិជ្ជកម្មបង្អួតរាងទាំងក្នុង និងក្រៅរបស់ Audi S7 វិញម្ដង។ ចង់ដឹង S7 ឡូយ អេមជាង ឬអន់ជាង A7 សូមទស្សនាវីដេអូខាងក្រោម៖
S7 នឹងត្រូវដាក់បង្ហាញក្នុងពិព័រណ៍រថយន្តអន្តរជាតិនៅទីក្រុង Leipzig ប្រទេសអាល្លឺម៉ង់នៅថ្ងៃ ហើយ Audi ក៏នឹងបង្ហាញរថយន្តម៉ូដែលថ្មីពីរទៀតផងដែរ គឺ Audi TT និង TTS។
S7 បំពាក់ដោយម៉ាស៊ីនប្រភេទ 4 liter TFSI engine ដែលមានកម្លាំងម៉ាស៊ីនដល់ទៅ ៤៥០ សេះ ហើយតម្លៃលក់រាយគឺ ៨២.៣០០ អឺរ៉ូ (១១២.០០០ដុល្លារ) នៅអឺរ៉ុប ៕
ប្រែសម្រួល៖ សុផាត
0 comments:
Post a Comment