តាកែវ៖ កម្លាំងនគរបាល នៃអធិការដ្ឋាននគបាល ក្រុងដូនកែវ បានឃាត់ខ្លួន យុវតីវ័យក្មេងពីនាក់ ខណៈកំពុងប្រើ ប្រាស់គ្រឿងញៀន នៅក្នុងផ្ទះសំណាក់ ភូមិធម្មជាតិ ដែលមានទីតាំង ស្ថិតនៅក្នុងភូមិ អូរស្វាយចេក សង្កាត់រកាក្រៅ ក្រុងដូនកែវ កាលពីម៉ោង ១០ព្រឹកថ្ងៃពុធ ទី២១ ខែឧសភា ឆ្នាំ២០១៤។
ថ្លែងប្រាប់ក្រុមអ្នកសារត៌មាន នៅព្រឹកថ្ងៃ ព្រហស្បតិ៍ ទី២២ ខែឧសភា ឆ្នាំ២០១៤ លោកវិរៈសេនីយ៍ទោ ឆុក អេងលី អធិការនគបាល ក្រុងដូនកែវ បានថ្លែងឲ្យដឹងថា យុវតីទាំងពីរ ដែលត្រូវចាប់ខ្លួនទី១. ឈ្មោះ សុខ លីដា អាយុ ២២ ឆ្នាំ និងទី២. ឈ្មោះ វ៉ន ស្រីនិច អាយុ ១៧ឆ្នាំ យុវតីទាំងពីរនាក់ មានទីលំនៅក្នុងរាជធានីភ្នំពេញ។ នៅក្នុងការឆ្មក់ ចុះចាប់យុវតីទាំងពីរ នៅក្នុងបន្ទប់ផ្ទះសំណាក់នោះ សមត្ថកិច្ច បានធ្វើការដកហូត បានវត្ថុតាងបានមួយចំនួនរួម មានទុយោសម្រាប់ ជក់គ្រឿងញៀន ម៉ាទឹក កកពីរកញ្ចប់ ដោយក្នុងនោះ កញ្ចប់តូច ទើបតែជក់អស់ និងកញ្ចប់ធំនៅ មិនទាន់បាន ប្រើប្រាស់នៅឡើយទេ។
បើតាមលោកអធិការដ្ឋាន នគរបាលក្រុងដូនកែវ ឆុក អេងលី ក្នុងចំណោម យុវតីទាំងពីរនាក់ យុវតីឈ្មោះ សុខ លី ដា តែងតែចេញចូលមក ស្នាក់នៅក្នុងក្រុងដូនកែវ ជាញឹកញាប់ ហើយសមត្ថកិច្ចរបស់លោក ក៏បានតាមដានមុខ សញ្ញានេះ តាំងពីមុនចូលឆ្នាំខ្មែរ រហូតឈានទៅដល់ ការឃាត់ខ្លួននៅថ្ងៃនេះតែម្ដង។
ឆ្លើយបំភ្លឺនៅចំពោះមុខសមត្ថកិច្ច យុវតី សុខ បានសារភាពថា ពិតជាបានប្រើប្រាស់ និងជួញដូរពិតប្រាកដមែន ដោយឡែកយុវតី ម្នាក់ទៀតឈ្មោះ វ៉ន ស្រីនិច បានឆ្លើយថា គេមិនដឹងអីនោះទេ គឺគ្រាន់តែមកដើរលេង ជាមួយមិត្តភ័ក្តិ ព្រោះគេមានសង្សារ ម្នាក់ឈ្មោះ ភ័ក្រ្ត មានទីលំនៅក្នុង ខេត្តតាកែវនេះ។
លោកអធិការ ឆុក អេងលី បានបន្តថា បន្ទាប់ពីបានសាកសួរ ជនជាប់ចោទរួចអស់ហើយ សំណុំរឿងអមដោយ ភ័ស្តុតាងផងនោះ បានបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការទៅតាមច្បាប់។
គួរបញ្ជាក់ថា សកម្មភាពចាប់អ្នកប្រើប្រាស់ និងជួញដូគ្រឿងញៀន នៅក្នុងក្រុងដូនកែវមួយរយៈកន្លងមកនេះ មាន សកម្មភាពយ៉ាងផុលផុស គួរឲ្យកត់សម្គាល់ បន្ទាប់ពីលោកអភិបាលខេត្តតាកែវថ្មី ឡាយ វណ្ណៈ បានដាក់បទបញ្ជា យ៉ាងមឹងម៉ាត់ឲ្យសមត្ថកិច្ច ធ្វើយ៉ាងណាបង្រ្កាប ឲ្យខាងតែបាននូវអ្នកប្រើប្រាស់ និងចែកចាយគ្រឿងញៀននៅក្នុង ខេត្តតាកែវ។
ការចេញវិធានការណ៍ក្តៅនេះ ដោយសារតែកន្លងមកក្រុងដូនកែវ ស្ទើរតែក្លាយជាកន្លែងចរាចរណ៍គ្រឿងញៀនយ៉ាង ពេញទំហឹងតែម្ដង ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺថ្មីនេះៗ នគរបាលក្រុងដូនកែវ បានធ្វើការឃាត់ខ្លួនកូន ប្រុសលោកឧត្តមសេនីយ៍ត្រី ស្វាយ ញ៉ន មេបញ្ជាការតំបន់ ប្រតិបត្តិការសិករង ខេត្តស្ទឹងត្រែង និងបក្ខពួកបួននាក់ ទៀត ពីបទប្រើប្រាស់ និងចែកចាយគ្រឿងញៀន ដុះស្លែយូយាណាស់ មកហើយនៅ ក្នុងក្រុងដូនកែវនេះ។
ការចាប់ខ្លួនកូនប្រុស លោកឧត្តមសេនីយ៍នេះ ក៏មានការរត់រកកិច្ចអន្តរាគមន៏ ខ្វែងដៃខ្វែងជើងផងដែរ ក៏ប៉ុន្តែគេមិន ដឹងថា លទ្ធផលនៃការស្វែងរក ការអន្តរាគមន៏នោះទទួលបាន លទ្ធផលយ៉ាងណានោះទេ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
0 comments:
Post a Comment