Sunday, May 25, 2014

យីឌុប​​បុក​រថយន្ត​ក្រុង​​​ពីក្រោយកៀប​អ្នកបើក​បរ​ម្នាក់​ស្លាប់​​យ៉ាងអាណោច​អាធ័ម​

ខេត្តកំពង់ឆ្នាំង ៖ បុរសអ្នកបើកបររថយន្តយីឌុបម្នាក់ បានកៀបជាប់ក្នុងកាប៊ីនរថយន្ត បណ្តាលឱ្យស្លាប់ភ្លាមៗ ខណៈបើកទៅបុក នឹងរថយន្តក្រុង ដឹកអ្នកដំណើររបស់ក្រុមហ៊ុន ប្ញទ្ធិមុនីពីក្រោយ កាលពីវេលាម៉ោង១០ និង៥០នាទីថ្ងៃទី២៤ ឧសភា ២០១៤ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ លើស្ពានបំពង់ទឹក ក្នុងភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
ប្រភពបានឱ្យដឹងថា ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះផេង ប៊ុណ្ណា អាយុ៤៥ឆ្នាំ (ស្លាប់កៀបជាប់នឹងចង្កូតរថយន្ត) ។
ប្រភពបានបន្តថា មុនពេលកើតហេតុ គេឃើញរថយន្តក្រុងពាក់ស្លាកលេខបាត់ដំបង 3A-1158 បានធ្វើដំណើរពីត្បូងទៅជើង ហើយបានឈប់ អែបនៅខាងស្តាំ ដើម្បីដាក់មនុស្ស  ស្របពេលនោះ ស្រាប់តែមានរថយន្តយីឌុបមួយគ្រឿង ពាក់ស្លាកលេខ បាត់ដំបង 3A.0021 ដែលកំពុងធ្វើដំណើរស្របទិសគ្នា ក៏បានបុកពីក្រោយរថយន្តក្រុងពេញទំហឹង បណ្តាលឱ្យអ្នក បើកបររថយន្តឌុបនោះ កៀបជាប់ជាមួយរថយន្តក្រុងតែម្តង ។





ផ្តល់សិទ្ធដោយ កោះសន្តិភាព

0 comments:

Post a Comment

Copyright © អាយធីឈ្ពោះទៅមុខជានិច្ច | Powered by Blogger
Design by SimpleWpThemes | Blogger Theme by NewBloggerThemes.com | Appliance Reports