ព្រះសីហនុ: នារីវ័យជាងម្ភៃឆ្នាំម្នាក់ បានស្លាប់ដោយលង់ទឹកសមុទ្រនៅឆ្នេរអូរឈើទាលក្រុងព្រះសីហនុដោយមិនដឹងពីមូលហេតុច្បាស់លាស់ ដោយគ្រាន់តែដឹងថា នារីនោះ មកពីខេត្តសៀមរាម មកកម្សាន្តនៅក្រុងព្រះសីហនុ កាលពីម្សិលមិញ លុះដល់ព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៤នេះនារីនោះបានហែលទឹកសមុទ្រ ហើយលង់ស្លាប់តែម្តង ។
អ្នកលក់ដូរនៅឆ្នេរសមុទ្រអូរឈើទាល ក្រុងព្រះសីហនុ បាននិយាយថា នាងមានស្នាមអារដៃច្រើនកន្លែង ទំនងជាប្រើប្រាស់ថ្នាំញៀន កែមិនឡើង ទើបនាងសម្រេចចិត្តសម្លាប់ខ្លួនបែបនេះ។
មន្ត្រីប៉ូលិសពិនិត្យសាកសព បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ឯក ស្រីលីន អាយុ២៤ឆ្នាំ ជានិស្សិតនៃសកលវិទ្យាល័យបញ្ញាសាស្ត្រ ភ្នំពេញ ឆ្នាំទី៣ មានស្រុកកំណើតនៅទីក្រុងសៀមរាប ខេត្តសៀមរាប ។

សាកសព ត្រូវបានប៉ូលិសរក្សាទុកជូនគ្រួសារ នៅវត្តឥន្ទញ្ញាណ ហៅវត្តក្រោម ក្រុង ព្រះសីហនុ៕
ប្រភព cen
0 comments:
Post a Comment