ប្រេស៊ីល៖ ប៉ូលិសបាននិយាយថា បុរសម្នាក់ដែល បានបាត់បង់ជិវិត ក្រោយពេលក្រុមកុប្បករ បានចោលចានបង្គន់ មកលើហ្វូងមនុស្ស ដែលប្រមូលផ្តុំគ្នា ដើម្បីមើលការ ប្រកួតបាល់ទាត់ មួយកាលពីថ្ងៃសុក្រ នៅឯប្រទេសប្រេស៊ីល។
មានវីដេអូមួយ ត្រូវបានបង្ហោះចូលក្នុង YouTube ដែលបង្ហាញពី សកម្មភាពនៃការគ្រវែង ចោលនូវចានបង្គន់ មកលើក្រុមមនុស្ស។ លោកសាស្ត្រាចារ្យផ្នែក រូបសាស្ត្រនៃ ប្រទេសប្រេស៊ីល បាននិយាយថា ទំងន់ចានបង្គន់ ដែលត្រូវបាន ចោលមកលើ បុរសវ័យ២៦ឆ្នាំនោះ អាចនឹងមាន ទំងន់ប្រហែលជា ៣៤០គក នេះបើយើងគិត ពីរយៈកម្ពស់ដែល វត្ថុនោះធ្លាក់មក។
ប៉ូលិសក៏បាន បញ្ជាក់ផងដែរថា បុរសនោះទំនង ជាស្លាប់ភ្លាមៗ បន្ទាប់ពីត្រូវចាន បង្គន់នោះត្រូវគេ បោះទម្លាក់ពីជាន់ ខាងលើនៃ ពហុកីឡាដ្ឋានមួយនោះ រីឯមនុស្សបីនាក់ផ្សេងទៀត ក៏ទទួលរងរបួស ផងដែរ។ ម្យ៉ាងវិញទៀត ជនរងគ្រោះទាំងនោះ សុទ្ធតែជា អ្នកគាំទ្រនៃ ក្រុមបាល់ទាត់ជាភ្ញៀវ ដែលនឹងមកប្រកួត នៅទីនោះ។
នេះជាបញ្ហាមួយ ទៀតហើយជុំវិញក្តី បារម្ភទៅលើសុវត្ថិភាព នៅក្នុងប្រទេសប្រេស៊ីល ព្រោះថានៅសល់ពេល ប្រហែលជា១ខែ ទៀតប៉ុណ្ណោះប្រទេសនេះ នឹងធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតបាល់ទាត់ ពានរង្វាន់ពិភពលោក World Cup ផងដែរ៕
ចង់ដឹងថា តើសកម្មភាពនៃ ឧបត្តិហេតុនោះយ៉ាងណា សូមទស្សនាវីដេអូ ទាំងអស់គ្នា៖
ប្រភព៖ បរទេស
ដោយ៖ Xeno
ខ្មែរឡូត
0 comments:
Post a Comment