រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់ មនុស្សម្នាក់បានស្លាប់ និង០២នាក់ទៀតរងរបួស ធ្ងន់ក្នុងហេតុការណ៏គ្រោះថ្នាក់ ចរាចរណ៏រថយន្តម៉ាក RANGE ROVER បុកនិងកិនពីលើម៉ូតូអូស ជាង១០ម៉ែត្រ។ ហេតុការណ៏នេះកើតឡើង នៅវេលាម៉ោង ១២.០០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៣ ឧសភា ២០១៤ នៅចំណុច មុខអាគាអ៊ែត ហ៊្វូត តាមផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាក RANGE ROVER មិនចាំពណ៌និងស្លាកលេខ ធ្វើដំណើរតាមផ្លូវ សហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើត មកដល់ចំណុចកើតហេតុ ក៏មានម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខ កំពង់ចាម1E-4749 ជិះគ្នា០៣នាក់ជិះ ចេញពីអាគារ អ៊ែត ហ៊្វូតក្នុងបំណងឆ្លងផ្លូវ សហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីត្បូងទៅជើង ហើយក៏ត្រូវបានរថយន្ត RANGE ROVER បុកនិងកិនពីលើម៉ូតូអូសចម្ងាយ ជាង១០ម៉ែត្របណ្តាលឱ្យស្លាប់ ម្នាក់និងរបួសធ្ងន់០២នាក់ ។
ក្រោយពេលកើតហេតុរថយន្តបានបន្ថែម ល្បឿនជិះគេចខ្លួន បាត់ទៅ ហើយជនរងគ្រោះត្រូវបានបញ្ជូន ទៅសង្រ្គោះនៅគ្លីនិកឯកជន។
ជនរងគ្រោះស្លាប់
ម៉ូតូជនរងគ្រោះ
ជនរងគ្រោះរបួសធ្ងន់
ផ្តល់សិទ្ធដោយ កោះសន្តិភាព
0 comments:
Post a Comment