Wednesday, April 30, 2014

អធិរាជ ស Real Madrid លុត Bayern Munich ០ទល់នឹង៤ ឡើងទៅវគ្គផ្តាច់ព្រ័ត្រ UCL! (video inside)

កៅអីផ្តាច់ព្រ័ត្រ ក្នុងក្របខ័ណ្ឌ UEFA Champions League បានរកឃើញម្ចាស់មួយហើយ នោះគឺក្រុមអធិរាជ ស Real Madrid បន្ទាប់ពីលុតម្ចាស់ផ្ទះ Bayern Munich នាកីឡាដ្ឋាន Allianz-Arena ០ទល់នឹង៤ កាលពីយប់អាធ្រាតម្សិលមិញនេះ។
Bayern München 0 – 4 Real Madrid             (aggregate0 – 5)
ក្រោមក្រសែភ្នែកទស្សនិកជន ៦៨ ០០០ នាក់នាកីឡាដ្ឋាន Allianz-Arena របស់ក្រុម Bayern Munich បានត្រឹមសោកស្តាយ ខកខានឱកាសឡើងទៅវគ្គផ្តាច់ព្រ័ត្រ ដោយចាញ់ក្រុម Read Madrid យ៉ាងចាស់ដៃ ០ទល់នឹង៤។

គ្រាប់បាល់ទីមួយ និងទីពីរ សុទ្ធតែរកបានដោយកីឡាករ Sergio Ramos របស់ Real Madrid ដោយគ្រាប់ទីមួយ ទែតបញ្ចូលទីនៅនាទីទី ១៦ បន្ទាប់ពីការបញ្ចូនបាល់ជ្រុង ដោយមិត្តរួមក្រុម Modrić និងមួយគ្រាប់ទៀត ទែតបញ្ចូលទីនៅនាទីទី ២០ បន្ទាប់ពីការបញ្ចូនបាល់ ដោយមិត្តរួមក្រុម Pepe។

អធិរាជ ស Real Madrid មិនទាន់អស់ចិត្ត រហូតបានបាល់ដាច់មាត់ ដល់ជើងខ្សែប្រយុទ្ធ Benzema បញ្ចូនអោយខ្សែបម្រើស្លាប Bale បន្តអោយកីឡាករ Cristiano Ronaldo ពែនបញ្ចូលទីបានសម្រេច យ៉ាងល្អឥតខ្ចោះ ជួយអោយលទ្ធផល បញ្ចប់តង់ទីមួយ Bayern ០ Real ៣។
លុះឈានចូលមកដល់តង់ទីពីរ ជិតចប់ការប្រកួត អធិរាជ ស Real Madrid នៅតែមិនទាន់អស់ចិត្ត ថែមមួយគ្រាប់ទៀត ដោយការស៊ុតបាល់ពិន័យ បញ្ឆោតយ៉ាងស្អាត ពីសំណាក់កីឡាករ Cristiano Ronaldo ដដែល ដាច់ចង្កេះអ្នកចាំទី Neuer របស់ Bayern ដោយបានត្រឹមឈរសម្លឹងមើលបាល់ ចូលទីដោយមិនអាចធ្វើអ្វីបាន ហើយលទ្ធផលចប់ការប្រកួត Read Madrid លុតម្ចាស់ផ្ទះ Bayern Munich ០ទល់នងឹ៤ ឡើងទៅវគ្គផ្តាច់ព្រ័ត្រ។

គួរបញ្ជាក់ផងដែរថា កៅអីវគ្គផ្តាច់ព្រ័ត្រមួយទៀត នឹងកាត់សេចក្តីនៅការប្រកួត ជើងទីពីរនាយប់នេះ រវាងក្រុមតោខៀវ Chelsea បើកទ្វារកីឡាដ្ឋាន Stamford Bridge ស្វាគមន៍ក្រុមអេស៉្បាញ At Madrid បន្ទាប់ពីស្មើ ០ទល់នឹង០ នាជើងទីមួយ កន្លងទៅ។

0 comments:

Post a Comment

Copyright © អាយធីឈ្ពោះទៅមុខជានិច្ច | Powered by Blogger
Design by SimpleWpThemes | Blogger Theme by NewBloggerThemes.com | Appliance Reports