Introducing San Francisco

History of the Tower of London

Grand Central Station Visitors Tour

Wednesday, April 30, 2014

អធិរាជ ស Real Madrid លុត Bayern Munich ០ទល់នឹង៤ ឡើងទៅវគ្គផ្តាច់ព្រ័ត្រ UCL! (video inside)

កៅអីផ្តាច់ព្រ័ត្រ ក្នុងក្របខ័ណ្ឌ UEFA Champions League បានរកឃើញម្ចាស់មួយហើយ នោះគឺក្រុមអធិរាជ ស Real Madrid បន្ទាប់ពីលុតម្ចាស់ផ្ទះ Bayern Munich នាកីឡាដ្ឋាន Allianz-Arena ០ទល់នឹង៤ កាលពីយប់អាធ្រាតម្សិលមិញនេះ។
Bayern München 0 – 4 Real Madrid             (aggregate0 – 5)
ក្រោមក្រសែភ្នែកទស្សនិកជន ៦៨ ០០០ នាក់នាកីឡាដ្ឋាន Allianz-Arena របស់ក្រុម Bayern Munich បានត្រឹមសោកស្តាយ ខកខានឱកាសឡើងទៅវគ្គផ្តាច់ព្រ័ត្រ ដោយចាញ់ក្រុម Read Madrid យ៉ាងចាស់ដៃ ០ទល់នឹង៤។

គ្រាប់បាល់ទីមួយ និងទីពីរ សុទ្ធតែរកបានដោយកីឡាករ Sergio Ramos របស់ Real Madrid ដោយគ្រាប់ទីមួយ ទែតបញ្ចូលទីនៅនាទីទី ១៦ បន្ទាប់ពីការបញ្ចូនបាល់ជ្រុង ដោយមិត្តរួមក្រុម Modrić និងមួយគ្រាប់ទៀត ទែតបញ្ចូលទីនៅនាទីទី ២០ បន្ទាប់ពីការបញ្ចូនបាល់ ដោយមិត្តរួមក្រុម Pepe។

អធិរាជ ស Real Madrid មិនទាន់អស់ចិត្ត រហូតបានបាល់ដាច់មាត់ ដល់ជើងខ្សែប្រយុទ្ធ Benzema បញ្ចូនអោយខ្សែបម្រើស្លាប Bale បន្តអោយកីឡាករ Cristiano Ronaldo ពែនបញ្ចូលទីបានសម្រេច យ៉ាងល្អឥតខ្ចោះ ជួយអោយលទ្ធផល បញ្ចប់តង់ទីមួយ Bayern ០ Real ៣។
លុះឈានចូលមកដល់តង់ទីពីរ ជិតចប់ការប្រកួត អធិរាជ ស Real Madrid នៅតែមិនទាន់អស់ចិត្ត ថែមមួយគ្រាប់ទៀត ដោយការស៊ុតបាល់ពិន័យ បញ្ឆោតយ៉ាងស្អាត ពីសំណាក់កីឡាករ Cristiano Ronaldo ដដែល ដាច់ចង្កេះអ្នកចាំទី Neuer របស់ Bayern ដោយបានត្រឹមឈរសម្លឹងមើលបាល់ ចូលទីដោយមិនអាចធ្វើអ្វីបាន ហើយលទ្ធផលចប់ការប្រកួត Read Madrid លុតម្ចាស់ផ្ទះ Bayern Munich ០ទល់នងឹ៤ ឡើងទៅវគ្គផ្តាច់ព្រ័ត្រ។

គួរបញ្ជាក់ផងដែរថា កៅអីវគ្គផ្តាច់ព្រ័ត្រមួយទៀត នឹងកាត់សេចក្តីនៅការប្រកួត ជើងទីពីរនាយប់នេះ រវាងក្រុមតោខៀវ Chelsea បើកទ្វារកីឡាដ្ឋាន Stamford Bridge ស្វាគមន៍ក្រុមអេស៉្បាញ At Madrid បន្ទាប់ពីស្មើ ០ទល់នឹង០ នាជើងទីមួយ កន្លងទៅ។

វត្តមានរបស់ ឱក សុគន្ធកញ្ញា និងនាឡិកា Samsng Gear Fit ធ្វើឱ្យកម្មវិធីរត់ហាត់ប្រាណ ដើម្បីសុខភាព Samsung Runner 5 ទទួលបានការ ចាប់អារម្មណ៍ យ៉ាងខ្លាំង

ភ្នំពេញ៖ នៅថ្ងៃទី 11 ខែ មេសា ឆ្នាំ 2014 ក្រុមហ៊ុន Samsung បានរៀបចំកម្មវិធីរត់ ហាត់ប្រាណដើម្បីសុខភាព Samsung Runner 5 ក្នុងគោលបំណងលើកកម្ពស់អំពី បញ្ហាសុខភាពដល់ប្រជាជន កម្ពុជាទំាងអស់។ ក្នុងកម្មវិធីនោះ យើងក៏ឃើញមានវត្តមាន កញ្ញា ឱក សុគន្ធកញ្ញា ដែលជាអ្នកតំណាងផលិតផល Samsung និងជាតារាចម្រៀងល្បីបំផុត ក្នុងប្រទេសកម្ពុជា ជាមួយមិត្តភក្តិ និងបុគ្គលិកក្រុមហ៊ុន Samsung ក្នុងឈុតសម្លៀកបំពាក់កីឡា ជាមួយនាឡិកាSamsung Gear Fit ដើម្បីរត់ហាត់ប្រាណចំងាយ 1,052 ម៉ែត្រ ដោយចាប់ផ្តើមពី ពហុកីឡាដ្ឋាន អូឡាំពិក រួចឆ្លងកាត់មហាវិថីសីហនុ ដើម្បីទៅដល់ហាង លក់ទូរស័ព្ទទំនើប Samsung KLD3ដែលជាទីផ្តាច់ព្រ័ត្រ។
ក្នុងរយៈចំងាយនោះ ក្រុមអ្នកចូលរួមរត់ហាត់ប្រាណបាន ចូលសម្រាកនៅហាងលក់ ទូរស័ព្ទទំនើប នី កានិងសៀង លីន ដោយពួកគាត់អាចទទួលបាននូវ បទពិសោធន៍ប្រើប្រាស់សាកល្បង ទូរស័ព្ទ Samsung Galaxy S5 ដែលទើបតែចេញថ្មីៗនេះ ថាតើទូរស័ព្ទនេះមាន ភាពអស្ចារ្យលើសគេលើ ចំណុចណាខ្លះ។
ក្នុងអំឡុងពេលឈប់សម្រាក នៅហាងលក់ទូរស័ព្ទទំាង 2 នេះ កញ្ញា ឱក សុគន្ធកញ្ញា បានធ្វើការសាក សួរអំពីទូទៅ ក៏ដូចជាផលិតផល Samsung ដែលមាននៅក្នុងហាងរបស់គាត់ និងការលក់ផងដែរ។ យោងតាមម្ចាស់ហាង នីកា បានមានចំណាប់ អារម្មណ៍លើទូរស័ព្ទ Samsung Galaxy S5ថា“ចំណុចដែល Samsung Galaxy S5 ផ្តល់ជូនពិសេសអស្ចារ្យប្លែកជាងគេ គឺ កម្មវិធី សុខភាពដែល បំពាក់ក្នុងទូរស័ព្ទស្រាប់ ដែលប្រៀបដូចជា វេជ្ជបណ្ឌិតប្រចាំខ្លួន សម្រាប់ផ្តល់ជូននូវ ព័ត៌មានទុកចិត្តអំពី ការថែទំាសុខភាព។ ជាមួយចំណុចពិសេសជា ច្រើនរបស់ទូរស័ព្ទ Samsung Galaxy S5មាន អតិថិជនជាច្រើនបានអញ្ជើញ មកសាកសួរ និងកុម៉្មង់ទិញអស់ជាច្រើនគ្រឿង តំាងពីមិនទាន់មានលក់ នៅលើទីផ្សារ”។ រីឯម្ចាស់ហាងទូរស័ព្ទ សៀង លីន ក៏បានមានចំណាប់អារម្មណ៍ លើទូរស័ព្ទ Samsung Galaxy S5ដែរថា “ទូរស័ព្ទ Samsung Galaxy S5 ដែលទើបចេញថ្មីនេះ មានចំណុច និងមុខងារពិសេសជាងគេ។ ចំណុចដែលគួរកត់សម្គាល់នោះ គឺ ទូរស័ព្ទថ្មីនេះ មិនជ្រាបទឹក ក៏ដូចជា សមត្ថភាពកាមេរ៉ាដែលអាចរូបថតច្បាស់ល្អ ជាមួយល្បឿនលឿននៃ ប្រព័ន្ធដំណើរការ និងអ៊ីនធើណិត ផងដែរ។ តាមរយៈបច្ចេកវិជ្ជាថ្មី ទំនើបចុងក្រោយរបស់  Samsung Galaxy S5 ខ្ញុំជឿថាពិតជាជួយ ជំរុញការលក់ បានរហ័សសម្រាប់ ហាងខ្ញុំ និងហាងទូរស័ព្ទដទៃ”។
កម្មវិធីរត់ហាត់ប្រាណ Samsung Runner 5 ត្រូវបានរៀបចំឡើងក្នុងគោល បំណងផ្សាភ្ជាប់រវាង បច្ចេកវិជ្ជា និងសុខភាព។ ហើយនេះបង្ហាញយ៉ាងច្បាស់ថា Samsungចង់ពង្រីកសក្តានុភាពជាអ្នកនាំ មុខគេជាមួយមោទនភាព ផ្នែកបច្ចេកវិជ្ជា ដូចជាការបង្កើតនូវនាឡិកា Samsung Gear Fit ដែលផ្សា ភ្ជាប់រវាង សុខភាព និងការរស់នៅប្រចាំថ្ងៃរបស់យើងទៅនឹងទូរស័ព្ទដៃ។
នាឡិកា Samsung Gear Fit ត្រូវបានគ្រប់គ្នាស្គាល់ថាជា ដំណោះស្រាយបញ្ហាសុខភាពទំនើបចុង ក្រោយ ដែលបានរចនាឡើងដើម្បីផ្តល់ភាពងាយ ស្រួលនៅពេលពាក់ ជាមួយអេក្រង់ភ្លឺច្បាស់ត្រជាក់ ភ្នែក។ បើប្រៀបធៀបទៅនឹងឧបករណ៍ សុខភាពពាក់ដៃផ្សេងៗ នាឡិកា Samsung Gear Fitផ្តល់ជូនអត្ថប្រយោជន៍ ច្រើនជាងគេដូចជា សារជូនដំណឹងបន្ទាន់ ពីទូរស័ព្ទស្មាតហ្វូន Galaxyដូចជាការហៅទូរស័ព្ទចូល អ៊ីម៉ែល សារ SMS ការជូនដំណឹង S-planner កម្មវិធី 3rd partyក្នុង ខណៈពេលដែលលោកអ្នក កំពុងធ្វើការផ្សេងៗ ដូច្នេះលោកអ្នកនៅតែ អាចភ្ជាប់ទំនាក់ទំនងបាន។
អ្វីដែលពិសេសជាងនេះ ទៅទៀតគឺ នាឡិកា Samsung Gear Fit ផ្តល់ជូននូវអត្ថ ប្រយោជន៍នៃការ ណែនាំ ក៏ដូចជាដំបូន្មានអំពីលំហាត់ ប្រាណសុខភាពដែលមិនមាន ក្រុមហ៊ុនបច្ចេកវិជ្ជាណាផ្តល់ជូនដូច នេះបានទេ។ ហើយទោះបីជាទូរស័ព្ទ Samsung Galaxy S5 មិនមែនជាឧបករណ៍ត្រួតពិនិត្យ សុខភាព ប៉ុន្តែទូរស័ព្ទនេះមានតួនាទីដែលយើង អាចហៅបានថាជាអ្នកជំនួយការសុខភាព ដោយផ្តល់ ដំណឹង ក៏ដូចជាការណែនាំទាក់ទងនឹងបញ្ហា សុខភាពផ្សេងៗដើម្បីលោកអ្នក ទទួលបានសុខភាពល្អ។
ក្រុមហ៊ុន Samsung និងកញ្ញា ឱក សុគន្ធកញ្ញា ក៏សូមឱ្យប្រជាជនកម្ពុជាទំាង អស់យកចិត្តទុកដាក់ឱ្យ ខ្លំាងអំពីបញ្ហាសុខភាព និងព្យាយាមស្វែករកពេលសម្រាប់ ធ្វើលំហាត់ប្រាណដើម្បីសុខ ភាពល្អទំាង អស់គ្នា។
អំពីក្រុមហ៊ុន Samsung Electronics co., Ltd
ក្រុមហ៊ុន SamsungElectronics co., Ltd គឺជាក្រុមហ៊ុននាំមុខគេ លើពិភពលោកផ្នែកបច្ចេកវិជ្ជា
ដោយផ្ដល់លទ្ធភាពថ្មីៗ ជូនមនុស្សគ្រប់រូបគ្រប់ទីកន្លែង។ តាមរយះការបង្កើតថ្មី និងរបបគំហើញឥត ឈប់ឈរយើងកំពុងតែផ្លាស់ប្ដូរឱ្យកាន់ តែប្រសើរឡើងនូវពិភពទូរទស្សន៏ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន ម៉ាស៊ីនបោះពុម្ភ កាមេរ៉ា ប្រព័ន្ធ LTD ឧបករណ៏ពេទ្យ ឧបករណ៍អគ្គិសនី និងដំណោះស្រាយ LED
ក្រុមហ៊ុន Samsung មានបុគ្គលិកចំនួន 286.000 នាក់ នៅទូទាំង 80 ប្រទេសដោយមាន បរិមាណលក់ប្រចាំឆ្នាំចំនួន 216.7 ពាន់លានដុល្លាអាមេរិក។
ព័ត៌មានបន្ថែមសូមមើលគេហទំព័រ www.samsung.com


សុគន្ធ និសា និង ខេម ដង្ហោយរក មូលនិធិជូនមន្ទីរពេទ្យគន្ធបុប្ផា [VIDEO]

ក្នុងរយៈពេល ចុងក្រោយនេះ មានភាគី ជាច្រើនបាន ចេញមុខជួយ ស្វែងរកជំនួយ ជូនមន្ទីរពេទ្យ គន្ធបុប្ផា ដែលកន្លងមក ជាមន្ទីរពេទ្យ ដែលផ្តល់ការ ព្យាបាលឥត គិតថ្លៃជូនដល់ កុមារកម្ពុជា។
នៅក្នុងនោះ ផលិតកម្មថោន ក៏បានចេញ បទចម្រៀង មួយបទផងដែរ គឺបទ "គន្ធបុប្ផា និងក្តីសង្ឃឹម" ដែលបកស្រាយ ដោយតារាចម្រៀង គ្រាប់ពេជ្រ ទាំងពីរដួង របស់ផលិតកម្ម គឺកញ្ញា សុគន្ធ និសា និងលោក ខេម។ បទចម្រៀង មួយបទដែល និពន្ធទាំងបទភ្លេង និងទំនុកច្រៀង ដោយលោក យឹម តាស្រង់ នៅក្នុង ផលិតកម្មថោន ក្រោមអត្ថន័យ នៃការជួយ ស្រែកដង្ហោយ រកជំនួយ ដល់មន្ទីរពេទ្យ គន្ធបុប្ផា បានធ្វើអោយ ទស្សនិកជន ក្នុងហ្វេសប៊ុក ស្តាប់ហើយមានការ រញ្ជួលចិត្ត និងធ្វើការចែកចាយ បន្តគ្រប់ៗគ្នា។ នេះក៏ជាលើក ទីមួយហើយដែល កញ្ញា សុគន្ធ និសា និងលោក ខេម បានរួមគ្នា បកស្រាយក្នុងបទ ចម្រៀងតែមួយ ដែលធ្វើអោយ ចម្រៀងមួយ បទនេះមាន ការទាក់ទាញ ច្រើនពីមហាជន ដែលគេសង្ឃឹមថា ពិតជាអាច ចូលរួមចំណែក ច្រើនក្នុងការ ជួយស្វែងរក មូលនិធិពី មហាជនទូទៅ។ កញ្ញា សុគន្ធ និសា ក៏មានចំណាប់ អារម្មណ៍ ផងដែរថា កញ្ញាពិតជា សង្ឃឹមថា ទស្សនិកជន ទាំងអស់បាន ស្តាប់បទនេះហើយ អាណិតដល់ កុមារកម្ពុជា និងចូលរូម ជួយផ្តល់ជា ថវិការក្តី រឺកម្លាំងកាយ និងកម្លាំងចិត្តក្តី ដើម្បីជួយ ដល់មន្ទីរពេទ្យ គន្ធបុប្ផា ដើម្បីអាចផ្តល់ នូវការព្យាបាល ឥតគិតថ្លៃ និងមានប្រសិទ្ធភាព ជូនដល់កុមារ កម្ពុជាបន្តទៀត។
បច្ចុប្បន្នវីដេអូ នៃបទចម្រៀង នេះកំពុង ចែកចាយ និងផុសបន្ត តាមរយៈ អ្នកប្រើប្រាស់ ជាច្រើននៅក្នុង បណ្តាញសង្គម ហ្វេសប៊ុក និងយូធូប។
សូមទស្សនិក ជនខ្មែរឡូត ទស្សនា និងចែកចាយបន្ត នូវវីដេអូ ខាងក្រោមមូយនេះ៖

Copyright © អាយធីឈ្ពោះទៅមុខជានិច្ច | Powered by Blogger
Design by SimpleWpThemes | Blogger Theme by NewBloggerThemes.com | Appliance Reports